Monday, March 12, 2018

បែកធ្លាយហើយមិននឹកស្មានថាឈ្មោះពិតរបស់តារាចម្រៀងដ៏ល្បីខេម»គឺអញ្ចឹងសោះ



ភ្នំពេញ)៖ តារាចម្រៀងខេម គឺជាតារាចម្រៀងដ៏ល្បីរបស់ ផលិតកម្មថោន លោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យទូទៅ  ហើយលោកក៏ជាប់ឈ្មោះជា ​តារា​ចម្រៀង​ស្អក​ផងដែរ។ ខេមគឺជា​ ក្មេង​កំព្រា​ឪពុក ​តាំង​ពី​នៅ​តូច​​ ត្បិតតែ​ ខេម មិន​បាន​បញ្ចប់​ការ​សិក្សា​​រហូត​ដល់​ថ្នាក់​ខ្ពស់ក្តីប៉ុន្ដែ ខេម គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ និង តស៊ូ​ នៅ​ក្នុង​ជីវិត​ រហូត​បាន​ក្លាយ​ជាតារា​ចម្រៀង​​​ជួរ​មុខ​មួយ​​រូប​នៅ​ក្នុង​ពិភព​សិល្បៈ។








តាមពិតឈ្មោះពិតរបស់លោក ខេម គឺ «ប៉ុន សុណារិន» តារា​រូប​នេះ​ កើត​នៅ​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ ១៩៨៥ ក្នុង​ខេត្ត​ កំពង់​ឆ្នាំង មានកំពស់ ១៧០ សង់ទីម៉ែត្រ។ លោកគឺ​កូន​ពៅ​ នៅ​ក្នុង​ក្រុម​គ្រួសារ ​ដែល​មាន​បង​ប្អូន​ពីរ​នាក់ ប្រុស​មួយ​ និង ​ស្រី​មួយ។ បង​ស្រី​របស់​លោក​មាន​ឈ្មោះ ប៉ុន សុណារី។ ។ ឪពុក​របស់​លោក ​មាន​ឈ្មោះ សេង ធក់ ជា​អតីត​មន្ត្រី​យោធា​មួយ​រូប (ស្លាប់) និង ​មាន​ម្ដាយ​ឈ្មោះ ឡាយ សីម៉ាលី ជា​ស្ត្រី​មេ​ផ្ទះ។











តារា​ចម្រៀង​​សំឡេង​ស្អកៗ​រូប​នេះ ប្រាថ្នាចង់​បើក​ហាង​សម្លៀក​បំពាក់​នៅ​ថ្ងៃ​អនាគត។ ការ​លក់​សំលៀក​បំពាក់​នេះ​ គឺ​ផ្ដោត​ទៅ​លើ​តែ​ខោអាវ​ជជុះ​ប៉ុណ្ណោះ មិន​លក់​ខោអាវ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ព្រោះ​លោក​គិត​ថា ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មាន​កម្រិត​ជីវភាព​ទាប​នៅ​ឡើយ។ ដូច្នេះ​ហើយ​ លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយ​មិត្ត មិត្ត​យុវវ័យ។ សម្រាប់​ គូស្រករ ត្រូវ​បាន​ ណារិន​បញ្ជាក់​ថា មិន​ទាន់​មាន​គម្រោង​យក​នោះ​ទេ​ ដោយ​លោក​ប្រឹង​ប្រែង​រក​ប្រាក់​បន្ថែម​ ដើម្បី​ទុក​សម្រាប់​ទៅ​ថ្ងៃ​ក្រោយ។ ចំពោះ​សិល្បៈ​វិញ​ ខេម​ មាន​ការ​ខិតខំ​ជា​ខ្លាំង​ដើម្បី​ទទួល​បាន​នូវ​ប្រជាប្រិយ​ភាព៕















Related Posts:

0 comments:

Post a Comment