Monday, March 12, 2018

ថាអត់ស្រលាញ់ម៉ាមាត់ទៅសត្វទាំង15ដែលអ្នកពិតជាស្រលាញ់ហើយចង់បានយកទៅចិញ្ចឹម



តើអ្នកកំពុងចិញ្ចឹមសត្វអីដែរ? សត្វ​ឆ្កែ? ឆ្មា? មែនហើយ!! ពេលវេលាចេះតែផ្លាស់ប្តូរ អ្នកនឹងឃើញពីរបៀបដែលមនុស្សនៅទូទាំងពិភពលោកយកប្រភេទសត្វដែលមិនគួរឱ្យជឿទៅចិញ្ចឹមនិងស្រឡាញ់ជាសត្វចិញ្ចឹមក្នុងផ្ទះ។ មនុស្សភាគច្រើនពិតជាយល់ថាវាគួរឲ្យស្រលាញ់និងចង់បានវាទុកជាសត្វចិញ្ចឹម តែវាក៏មិនមែនជាគំនិតល្អទាំងស្រុងឡើយ។




1#Blue Glaucus​​ រូបរាងតូចច្រឡឹងរបស់វាត្រូវបានគេដាក់ឈ្មោះហៅថា "ទេវតាពណ៌ខៀវ" ឬ "នាគពណ៌ខៀវ" និង "សត្វត្រចៀកកាំសមុទ្រ" ។ នៅពេលលូតលាស់ពេញវ័យពួកវាអាចមានប្រវែងរហូតដល់ 3 សង់ទីម៉ែត្រ។ Blue glaucus ច្រើនរស់នៅក្នុងទឹកត្រូពិច និងប្រើប្រាស់ការបន្លំខ្លួនដើម្បីគេចវេសពីសត្វប្រមាញ់ផ្សេងៗ។



                     2#Dragon Lizard  ត្រូវបានគេស្គាល់ផងដែរថាជា "សត្វនាគតឿ" ពួកវាត្រូវបានគេរកឃើញថ្មីៗនេះក្នុងកំឡុងពេលបេសកកម្មនៅតាមជួរភ្នំនៃអាមេរិកខាងត្បូង។ វាជាសត្វល្មូនឈើដែលធ្វើសកម្មភាពនៅពេលថ្ងៃហើយមើលទៅដូចជាសត្វនាគតូចមួយ។ តើអ្នកណាដែលមិនចង់បានវាយកទៅដាក់ក្នុងផ្ទះ?



                   3# បង្គាមេនធីស "Mantis Shrimp" ប្រហែលគ្មាននរណាម្នាក់ចង់ភ្លក់រសជាតិរបស់វាទេមើលទៅ។ សត្វសមុទ្រតូចៗស្រស់ស្អាតទាំងនេះមានពណ៌ និងរូបរាងខុសៗគ្នាហើយពួកវាមើលទៅដូចជាអស្ចារ្យម្យ៉ាងម្នាក់ទៅតាមប្រភេទរបស់វា។ បង្គាដែលមានពណ៌ឆើតឆាយនេះមើលទៅហាក់ដូចជាសត្វក្ងោកចឹង។ ពួកវាត្រូវបានគេហៅថា Aquaria និងជាបង្គាទឹកប្រៃដែលត្រូវបានយកមកចិញ្ចឹមទុកផងដែរ។



                  4#អណ្តើកមាស​ពណ៌ទឹកក្រូច "Orange Tortoise Spider" សម្រាប់មនុស្សដែលចូលចិត្តសត្វចិញ្ចឹមតូចៗពិតជាចូលចិត្តសត្វមួយនេះ។ សត្វ Encyosaccus និងsexmacculatus ជាធម្មតារស់នៅតំបន់អាងទន្លេអាម៉ាហ្សូនក្នុងតំបន់អេក្វាទ័រ ប្រទេសប៉េរូ និងប្រទេសប្រេស៊ីលហើយវាត្រូវការកំដៅថ្ងៃខ្លាំងក្នុងតំបន់ជម្រកដែលពួកវារស់នៅ។



5#សត្វផេនដាពណ៌ក្រហម ផេនដាពិតជាសត្វគួរឱ្យស្រឡាញ់ស្រាប់ទៅហើយ ប៉ុន្តែសម្រាប់ផេនដាមួយនេះរិតតែគួរអោយ ស្រលាញ់ទៅទៀត ហើយវាត្រូវបានគេហៅថា " lesser panda " ដែលវាមានលក្ខណះ២រួមបញ្ចូលគ្នាគឺដូចជាសត្វឆ្មាផង​ ដូចសត្វឆ្កែផង។ វាមើលទៅគួរឲ្យស្រលាញ់ផង គួរឱ្យអស់សំណើចផង ដែលនេះជាមូលហេតុដែលពួកវាត្រូវបានអ្នកប្រើប្រាស់អ៊ិនធឺណេតជាច្រើនចែកចាយបន្តរគ្នាក្នុងកំឡុងពីរបីឆ្នាំកន្លងមកនេះ។



6#ត្រីសេកពណ៌ខៀវ តើអ្នកណាមិនចង់ធ្វើជំនួញលើត្រីមាសមុខញញឹមនេះ? បញ្ហាតែមួយគត់គឺថាពួកវាធំឡើងដល់ប្រវែង 1,2 ម៉ែត្រនិងទំងន់ប្រហែល 20 ផោនដូច្នេះអ្នកប្រាកដជាត្រូវការធុងដាក់ត្រីរាងធំបន្តិចហើយ!



                      7#Tahr នេះគឺជាប្រភេទសត្វពពែភ្នំម្យ៉ាង ប៉ុន្តែមិនដូចសត្វពពែដទៃទេ វាមានរោមដ៏ស្រស់ស្អាតអស្ចារ្យ ដែលអាចយកវាដើរតួក្នុងការផ្សាយពាណិជ្ជកម្មសាប៊ូ Pantene ​បានទៀតផង។ តើអ្នកទាំងអស់គ្នាគិតចឹងដែរអត់?



                     8#Ili Pikaប្រហែលជាអ្នក ឬមិត្តភក្តិតាំងពីក្មេងរបស់អ្នក មានចិញ្ចឹមទន្សាយដែលគួរឱ្យស្រលាញ់ ប៉ុន្តែយ៉ាងណាក៏មិនគួរឲ្យស្រលាញ់ដូចអាមួយនេះដែរ។ សត្វ Ili Pika គឺជាប្រភេទសត្វដែលជិតផុតពូជ ហើយវាមើលទៅដូចជាសត្វទន្សាយភ្នំដែលមានត្រចៀកខ្លីប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធជាមួយទន្សាយ ឬហ្សែនរបស់ទន្សាយនោះទេ។ Pikas គឺមានទំហំតូច (ទំងន់អាចលូតលាស់រហូតដល់ 250 ក្រាម) និងមានពណ៌ក្រហមនៅលើថ្ងាស ក និងកន្លែងពាក់មកុដ។



         9# sloth គ្មាននរណាម្នាក់មានក្រសែភ្នែកដែលគួរឱ្យស្រឡាញ់ដូចជាវានោះទេ! មានបណ្តាញ YouTube ជាច្រើនគឺសម្រាប់តែផ្សព្វផ្សាយពីពួកវា ដូចជាការប្រឌិតរបស់អ្នកគាំទ្រ និងការច្នៃជារឿងកំប្លែង។ ជាទូទៅមនុស្សចូលចិត្តវាដោយសារវាជាសត្វមានរោមក្រាស់ ភ្នែកធំ និងភាពខ្ជិលច្រអូសរបស់វា។ គ្រាន់តែមើលក៏ដឹងដែរ!



               10#Quokka ដាក់ឈ្មោះថា "សត្វដែលមានសុភមង្គលជាងគេនៅលើពិភពលោក" quokka គឺជាសត្វចិញ្ចឹមមួយដែលអ្នករំពឹងចង់បានប្រសិនបើអ្នកជាមនុស្សដែលមិនងាយភ័យខ្លាច។ ទោះជាយ៉ាងណាក៏ដោយអ្នកចាំបាច់ត្រូវរស់នៅក្នុងប្រទេសអូស្ត្រាលីប្រសិនបើអ្នកសង្ឃឹមថានឹងចង់ជួបវា។



                        11#កូនពស់ មានមនុស្សជាច្រើននៅលើពិភពលោកដែលស្រឡាញ់សត្វឈាមត្រជាក់។ សម្រាប់ពួកគេកូនពស់តូចបែបនេះនឹងល្អឥតខ្ចោះ។ ទោះបីជារូបរាងនៅក្នុងរូបភាព គឺជាទារកពស់ក៏ដោយប៉ុន្តែវានៅតែជាសត្វពស់ដែលមានវិធីរស់នៅផ្ទាល់ខ្លួនរបស់វា។ អ្នកក៏អាចនឹងត្រូវអោយចំណី (កណ្តុរ) ដល់វានៅពេលណាមួយមិនខាន។



                      12# កាំប្រម៉ា  តំបន់អភិរក្សព្រៃឈើ និងឧទ្យានសត្វជាតិមួយ គេបានរកឃើញសត្វកាំប្រម៉ាមួយប្រភេទ គឺដូចជាសត្វកណ្តុរដែលមានម្ជុល និងមានមុខមាត់គួរឲ្យស្រលាញ់។ រង្វង់មុខរបស់ពួកវាមានភាពប្លែក ហើយគួរឲ្យខ្នាញ់។ ប៉ុន្ដែសូមចាំថាសត្វទាំងនេះជាសត្វដែលស៊ីសាច់សត្វមានន័យថាពួកវាស៊ីសត្វល្អិតជាអាហារ (មិនមែនស៊ីផ្លែប៉ោមដូចក្នុងរឿងនិទានទេ) ។



                 13# Skunk ពួកយើងប្រហែលធ្លាប់គិតថាសត្វ skunks ជាសត្វកំប្រុកដែលមានពណ៌ ខ្មៅលាយស  តែទំហំវាធំជាងសត្វកំប្រុក។ បើគ្រាន់តែសម្លឹងមើលធម្មតា វាជាសត្វដែលគួរឲ្យស្រលាញណាស់មែនទេ? វាជាសត្វចិញ្ចឹមដែលគួរឲ្យស្រលាញ់ សម្រាប់តែអ្នកដែលមិនចាញ់ក្លិនរបស់វាតែប៉ុណ្ណោះ។



                         14# Tapirនេះជាសត្វដែលមើលទៅរាងពិបាកយល់បន្តិច វាហាក់ដូចជាកូនជ្រូកបន្តិច សត្វដំរីបន្តិច ហើយមានពណ៌សឆ្នូត និងអុជតូចៗច្រើនដែលមើលទៅគួរអោយស្រឡាញ់ វាជាសត្វដែលអាចផ្សាំងបាន តែក៏ជាសត្វមិនធម្មតាមួយដែរ។



                 15# Mini Pigនិយាយអំពីកូនជ្រូក ជ្រូកបង្ហាញម៉ូដដើរកាច់រាងតាមដងផ្លូវ ដែលល្បីល្បាញក្នុងអ៊ិនធើណេតតាំងពី ពីរឆ្នាំមុន តើអ្នកមាននៅចាំដែរទេ?



16.Bonus: Dragon ខណៈដែលសត្វដ៏តូចមួយនេះត្រូវបានធ្វើឡើងពីអង្កាំទាំងស្រុង តើអ្នកអាចស្រមៃដល់ដែរទេ? បើសិនជាដូច្នេះ សត្វចិញ្ចឹមរបស់យើងមិនត្រូវការចំណីអាហារ និងការថែទាំយ៉ាងយកចិត្តទុកដាក់ តើនឹងល្អយ៉ាងណាទៅហ្ន៎?



                តើមានសត្វមួយណាដែលអ្នកចូលចិត្តហើយចង់បានជាសត្វចិញ្ចឹមនៅក្នុងផ្ទះរបស់អ្នកដែរឬទេ? ចែករំលែកក្តីសុបិន្តរបស់អ្នកក្នុងមតិយោបល់ទាំងអស់គ្នាណា!

Related Posts:

0 comments:

Post a Comment