
(ប្រទេសឥណ្ឌា)៖ នេះគឺជាពត័មានដ៏គួរឲ្យហួសចិត្តមួយ និងស្ទើតែមិនគួរឲ្យជឿរថាវាអាចកើតទ្បើងទៅរួចទាល់តែសោះ ព្រោះគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋមួយក្នុងប្រទេសឥណ្ឌា គឺបន្ទាប់ពីកាត់ជើងជនរងគ្រោះក្នុងគ្រោះថ្នាក់រថយន្តមួយ ហើយជើងរបស់ជនរងគ្រោះនោះត្រូវបានយកទៅប្រើជា «ខ្នើយ» ឲ្យជនរងគ្រោះនោះកើយទៅវិញ។

បុរសអភព្វនោះមានឈ្មោះថា «Ghanshyam» អាយុ ២៨ ឆ្នាំ ត្រូវបានឃើញដេករលីវៗ ដោយក្បាលប្រុសគាត់ត្រូវបានទ្រដោយជើងកាត់ ស្ថិតនៅមន្ទីរពេទ្យ Jhansi Medical College ក្នុងក្រុង Jhansi, រដ្ឋ Utta Pradesh។

Ghanshyam កំពុងធ្វើការជាងព្រួល នៃរថយន្តបឺសសាលា នៅពេលនោះ វាក៏បានក្រឡាប់ ខណៈព្យាយាមបើកគេចពីការបុកគ្នាជាមួយត្រាក់ទ័រ១គ្រឿង នៅក្នុងភូមិ Bamouri ស្ថិតនៅចម្ងាយ ៥៤ គីឡូម៉ែត្រ ពីមន្ទីរពេទ្យ ហើយកូនសិស្សសាលាចំនួន ២៥ នាក់ ក៏បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។

សាច់ញាតិរបស់ជនរងគ្រោះបានចោទប្រកាន់ថា ក្រុមគ្រូពេទ្យ គឺជាអ្នកដាក់ជើងរងរបួសនោះ ស្ថិតនៅខាងក្រោមក្បាលរបស់គាត់ ដើម្បីធ្វើជាខ្នើយ ។ សាច់ញាតិម្នាក់ឈ្មោះ Janaki Prasad និយាយថា៖ «នៅពេលបានទៅដល់មន្ទីរពេទ្យ ពួកយើងបានឃើញជើងរបស់ Ghanshyam ត្រូវបានប្រើជាខ្នើយ» ។

«ខ្ញុំបានស្នើសុំក្រុមគ្រូពេទ្យម្តងហើយម្តងទៀត ដើម្បីអន្តរាគមន៍ ប៉ុន្តែ ពួកគេបានបដិសេធ ។ ចុងក្រោយ បន្ទាប់ពីរយៈពេលប្រហែល ២ ម៉ោង ខ្ញុំបានគ្រប់គ្រងផ្តល់ក្នើយទិញពីផ្សារសម្រាប់គាត់ ហើយខណៈពេលនោះ គឺជើងរបស់គាត់ត្រូវបានកាត់ចេញទៅហើយ» ។

រដ្ឋាភិបាល Uttar Pradesh កំពុងបើកការស៊ើបអង្កេតមន្ទីរពេទ្យនោះ ហើយវិធានការនឹងត្រូវបានធ្វើឡើង ដើម្បីប្រឆាំងអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ ៕




ចង់ដឹងច្បាស់ សូមទស្សនា វីដេអូដូចខាងក្រោម៖
0 comments:
Post a Comment