Monday, March 12, 2018

អាណិតនាងណាស់ក្មេងស្រីស្អាតស្លូតបូតអាយុ១៣ឆ្នាំសោះត្រូវវាបំផ្លាញខ្ទេចខ្ទីដោយទាំងបង្ខំរំលោភរាបសិបដងតាំងពីថ្នាក់ទី៧



សូមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជាទីគោរព ជួយពិនិត្យមើល និងដោះស្រាយរឿងនេះជួយកូនចៅផង។ ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅ តុលាការខេត្ត​កណ្ដាលរួចហើយ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់មានចំណាត់ការ លើបណ្ដឹង​របស់ក្មេងស្រីរងគ្រោះទន់ខ្សោយនេះនៅឡើយទេ។​ ហើយបើតាមប្រភពព័ត៌មានមួយ បានផ្តល់ថាពាក្យបណ្តឹងនេះគឺមិនត្រូវបាន តុលាការខេត្តកណ្តាលជួយរកយុត្តិធម៌អោយឡើយ ព្រោះសង្ឃ លន់ សុវណ្ណដា ដែលរំលោភក្មេងស្រីអាយុ១៣ឆ្នាំ កាលនាងនៅរៀនថ្នាក់ទី៧នោះ មានខ្នងក្រាស់សម្បើមណាស់ ដោយព្រះសង្ឃអង្គនេះ ទើបតែបួសទេ។




 
ក៏ប៉ុន្ដែបានក្លាយទៅជាព្រះគ្រូសូត្រស្ដាំ នឹងមានតួនាទីជា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកការផ្សាយព្រះពុទ្ធសាសនា នឹងសង្គម បន្ថែមលើមុខងារបច្ចុប្បន្ន​ និងថែមទាំងត្រូវជាក្មួយបង្កើតរបស់លោកចៅអធិការវត្តស្វាយជ្រុំ ព្រះនាម លន់ សុគន្ធា ព្រះអនុគុណស្រុកខ្សាច់កណ្ដាលទៀតផង​ មិនតែប៉ុណ្ណោះប្រភពបានបញ្ជាក់បន្ថែមថា កុំអីរឿងស្មោគគ្រោកនេះបែកធ្លាយយូរហើយ ប៉ុន្តែព្រោះពូរបស់សង្ឃរំលោភក្មេងស្រី លន់ សុវណ្ណដា ដែលជាចៅអធិការវត្តស្វាយជ្រុំព្យាយាមការពារ និងជះលុយដើម្បីបិទរឿង។




នៅពេលនេះប្រជាជននៅជុំវិញវត្ត ក៏ត្រៀមធ្វើបាតុកម្មនៅក្នុងវត្តផងដែរ ព្រោះពួកគាត់ដែលរស់នៅជុំវិញវត្ត បានដឹងរឿងនេះច្បាស់ណាស់។ ពួកយើងទាំងអស់គ្នា ជាពុទ្ធបរិស័ទ ជាប្រជាជនកម្ពុជា រួមទាំងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពិតជាឈឺចាប់ណាស់ ដែលមនុស្សអាក្រក់ប្រព្រិត្តិទង្វើរថោកទាបបែបនេះ មិនត្រឹមតែមិនត្រូវបានច្បាប់ដាក់ទោសនោះទេ ថែមទាំងស្ថិតនៅក្នុងស្ថាប័នសង្ឃជាន់ខ្ពស់ អោយប្រជាពលរដ្ឋនិងពុទ្ធបរិស័ទក្រាបថ្វាយបង្គំវាទៀត។ មកដល់ពេលនេះ សង្ឃរំលោភក្មេងស្រីព្យាយាមនិយាយកុហកបិទបាំងការពិត ដោយទម្លាក់កំហុសថា ក្មេងស្រីរងគ្រោះចង់ធ្វើបាបវា ចង់បានលុយពីវា ឥលូវយើងសួរទៅកាន់វាវិញថា បើអ្នកឯងជាក្មេងស្រីនោះវិញ តើអ្នកឯងសុខចិត្តទម្លាយរឿងហ្នឹង ដែលនាំអោយខ្លួនខូចមុខមាត់អស់មួយជីវិត គ្រួសារបាត់បង់មុខមាត់អស់មួយជីវិត ខ្លួនខូចអនាគត់អស់មួយជីវិត ដើម្បីតែលុយបានដែររឺទេ?



ណាមួយបើនិយាយរឿងលុយ ក៏នាងគ្មានបានលុយអ្វី រឺផលប្រយោជន៏អ្វីនោះដែរ នៅពេលដែលនាងចេញមុខប្តឹង អោយសារព័ត៌មានចុះផ្សាយរឿងនាងព្រោងព្រៀតនោះ ព្រោះថាបើច្បាប់ចាត់ការលើបណ្តឹងនោះមែន គឺវាមានត្រឹមតែចាប់វាផ្សឹកដាក់គុកប៉ុណ្ណោះ នាងគ្មានបានទទួលសំណងរឺលុយអ្វី ពីបណ្តឹងរបស់នាងនោះទេ ចុះសួរថានាងសុខចិត្តខូចមុខមាត់ខ្លួនឯង ដើម្បីប្តឹងវាធ្វើអ្វី? គឺព្រោះតែនាងឈឺចាប់និងភាពគឃ្លើន ប្រមាថមើលងាយនាងដោយមិនខ្លាចច្បាប់ ឈឺចាប់និងមនុស្សអាក្រក់ ប៉ុន្តែវាមានឋានៈជាសង្ឃជាន់ខ្ពស់នៅក្នុងសង្គម ឈឺចាប់និងវាកំពុងធ្វើទង្វើរបែបលើនាងនេះ ទៅលើក្មេងស្រីផ្សេងៗជាច្រើនទៀត នៅក្នុងសង្គមហ្នឹងហើយ ទើបនាងសុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស់ ដើម្បីអោយមនុស្សថោកទាបដូចវា បានទទួលរងបាបកម្មដែលវាបានធ្វើ ប៉ុន្តែពិតជាគួរអោយឈឺចាប់ណាស់ មកដល់ពេលនេះតុលាការខេត្តកណ្តាល មិនដោះស្រាយរឿងនេះអោយនាងឡើយ ព្រោះនាងក្រីក្រគ្មានលុយអាចប្តឹងឈ្នះបណ្តឹងនោះ រួចហើយវានៅមានមនុស្សអគតិខ្លះ ដែលមានទាំងមនុស្សស្រីផង Comment បញ្ចេញមតិយោបល់របស់ខ្លួន ដោយអត់កេរ្តិ៍អត់ខ្មាស់ ការពារអាសង្ឃកំហូចរំលោភ និងបំពានរាងកាយក្មេងស្រីនោះទៅវិញ វាពិតជារឿងឈឺចាប់ហួសថ្លែងហើយចំពោះករណីនេះ។ សូមសម្តេច ហ៊ុន សែន ជួយកូនចៅលើរឿងនេះផង មានតែសម្តេចទេ ទើបអាចដោះស្រាយរកយុត្តិធម៌អោយកូនចៅទាំងអស់គ្នាបាន។



ខាងក្រោមជាភស្តុតាង ដែលក្មេងស្រីរងគ្រោះ ទាក់ទងនិងមនុស្សដែលនាំនាងទៅរំលូតកូន ដែលនាងមានជាមួយ លន់ សុវណ្ណ​ដា ចេញ  នឹង 
ជាសារឆ្លើយឆ្លងរបស់ លន់ សុវណ្ណ​ដា ដែលព្យាយាមទាក់ទងលួងលោម ទៅក្មេងស្រីរងគ្រោះ ដើម្បីបានរួមភេទរាប់សិបដង តាំងពីវាបានរំលោភនាងម្តងមក ទោះជាពេលខ្លះនាងសុំបែកក៏វាមិនព្រមដែរ ៖




 



 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment