
ហើយរូបថតខាងក្រោមនេះនឹងបង្ហាញអ្នកថា តើដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាតមួយសន្លឹកៗ គេត្រូវធ្វើបែបណាខ្លះ ៖












សត្វដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតទាំង ១០ នៅក្នុងព្រៃអាម៉ាហ្សូន បើឃើញហើយសូមរត់គេចជាបន្ទាន់

មនុស្សជាច្រើនប្រាកដជាបានស្គាល់ហើយថា ព្រៃអាម៉ាហ្សូន គឺជាព្រៃដ៏ក្រាស់មួយដែលមានទីតាំងនៅជិត Manaus ប្រទេស ប្រេសីុល វាមានផ្ទៃដីដល់ទៅ 5,500,000 km
2
ហើយវាជាព្រៃមួយដែលគ្រប់គ្នាខ្លាចមិនហ៊ានចូលទៅ ព្រោះវាសម្បូរទៅដោយសត្វសាហាវៗ ប្លែកៗ ហើយថែមទាំងមានរុក្ខជាតិដែលស៊ីមនុស្សថែមទៀតផង។ ហើយនៅក្នុងថ្ងៃនេះផងដែរ KHEMPIRE នឹងនាំអារម្មណ៍លោកអ្នកឲ្យបានស្គាល់នូវសត្វដែលសាហាវៗបំផុតដែលស្ថិតនៅក្នុងព្រៃ អាម៉ាហ្សូន។
តោះទៅមើលទាំងអស់គ្នាៈ
ពស់ថ្លាន់យក្ស (Green Anaconda)
វាគឺជាពពួកពស់ថ្លានដែលគ្មានពិស តែវាមានតែនៅក្នុងព្រៃអាម៉ាហ្សូនទេ ហើយពស់ប្រភេទនេះចូលចិត្តរស់នៅតាមតំបន់វាលភក់ឬនៅតាមមាត់ទឺកដើម្បីចាប់សត្វផ្សេងៗជាអាហារ។ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ វាអាចស៊ីមនុស្សបានព្រោះមានសត្វដែលធំជាងមនុស្សជាច្រើនត្រូវបានវាស៊ីដែលមិនអាចគេចរួចមួយក្បាលណាឡើយ។





ក្អែបយក្សអាម៉ាហ្សូន (Amazonian Giant Centipede)

ក្អែបប្រភេទនេះពិតជាកាចសាហាវខ្លាំងណាស់ វាអាចលូតលាស់ដល់ប្រវែង ៣០សង់ទីម៉ែត្រ ពិសរបស់វាអាចសម្លាប់សត្វដែលមានទំហំធំជាងវាដូចជាកណ្តុរ ពស់ ប្រចៀវជាដើម។ ចុងក្រោយបំផុតវាបានសម្លាប់ក្មេងអាយុ៤ឆ្នាំ។


សត្វមូសអាម៉ាហ្សូន ( Amazon Mosquito)

មើកពីដំបូងហាក់ដូចជាធម្មតា តែមូសក្នុងព្រៃអាម៉ាហ្សូនមិនមែនដូចទៅនឹងមូសធម្មតានៅទីក្រុងនោះទេ។ វាអាចធន់និងអាកាសធាតុក្តៅនិងត្រជាក់និងអាចបង្កជំងឺបានជាច្រើន។ភ្ងៀវទេសចរណ៏ទៅតំបន់ត្រូវបានគេការពារដោយCream ការពារមូសមុនគេ។


ពីងពាងយក្ស (Wandering Spiders)

ជាសត្វពីងពាងដែលមានពិសខ្លាំងជាងគេបំផុតក្នុងចំណោមពពួកពីងពាងទាំងឡាយនៅលើពិភពលោក។ នៅក្នុងភាសាក្រិកគេអោយឈ្មោះវាថាជាអ្នកសម្លាប់ព្រោះវាមិនចូលចិត្តធ្វើសំបុកនៅមួយកន្លែងនោះទេ វាចូលចិត្តដើរប្រមាញ់អាហារដោយខ្លួនឯងនៅលើដី។មនុស្សភាគច្រើនតែងតែទទួលរងគ្រោះដោយសារវា មានមនុស្ស១៤នាក់ហើយដែលបានស្លាប់ដោយសារពិសរបស់វា។



ខ្លាដំបង (Jaguar)

ជាប្រភេទមួយក្នុងចំណោមពពួកខ្លាព្រៃដែលមានបច្ចេកទេសប្រម៉ាញយ៉ាងជំនាញ។ ភាគរយនេះមនុស្សដែលត្រូវបានវាយប្រហារដោយខ្លាប្រភេទនេះបានកើនឡើងជារៀងរាល់ឆ្នាំ។








អន្ទង់អគ្គិសនី (Electric Eel)

នៅតាមដងទន្លេនៅព្រៃអាម៉ាហ្សូន សត្វអន្ទង់នេះបានលាក់ខ្លួនពួនចាំចំណីដោយការប្រើប្រាស់នៅសមត្ថភាពបង្កើតចរន្អអគ្គិសនីរបស់វា។ កម្លាំងអគ្គិសនីវាគ្រប់គ្រាន់ក្នុងការធ្វើអោយមនុស្សពេញវ័យឈប់ដកដង្ហើមបាន។






ក្រពើ (Black Caiman)

វាគឺជាពូជក្រពើដែលមានទំហំធំជាងគេបំផុត។វាជាអ្នកប្រមាញ់លេខ១ប្រចាំបឹងឬទន្លេផ្សែងៗនៅក្នុងព្រៃនេះ។ របាយការណ៏ចុងក្រោយមានមនុស្សប្រហែល៤០បានបាត់បង់ជីវិតដោយការវាយប្រហាររបស់ក្រពើនេះ។



ស្រមោចពិស (Bullet Ant)

ពិសនៃស្រម៉ោចនេះអាចបង្កការឈឺចាប់ខ្លាំងនិងរយៈពេលយូរ។ តាមរយៈបទពិសោធន៏ជនគ្រោះការឈីចាប់នោះស្មើនិងការឈឺចាប់ពេលត្រូវគ្រាប់កាំភ្លើងបាញ់ចូល។


ត្រីសុីសាច់មនុស្ស Piranhas

លោកអ្នកអាចធ្លាប់ដឹងហើយអំពីឥទ្ធិពលនៃត្រីនេះ។ ត្រីមួយវ៉ូងអាចស៊ីមនុស្សនិងសត្វយ៉ាងងាយ។ វានៅតែជាត្រីវគ្រោះថ្នាក់បំផុតក្នុងព្រៃអាម៉ាហ្សូន។

កង្កែបពិស (Poison Dart Frog)

ពិសដែលគ្រប់ដណ្តប់លើស្បែកកូនកង្កែបនេះអាចសម្លាប់ជីវិតមនុស្សបាន១០នាក់។ ព្រានព្រៃតែងតែប្រើប្រាស់ពិសនៅលើខ្លួនកង្កែបនេះដើម្បីជាអាវុធក្នុងការប្រមាញសត្វព្រៃផ្សែងៗ។


0 comments:
Post a Comment