

700 Nitro Express គឺជាឈ្មោះគ្រាប់កាំភ្លើងដែលត្រូវបានផលិតសម្រាប់កាំភ្លើងបរបាញ់សត្វ វាត្រូវាបានផលិតដោយក្រុមហ៊ុន Holland & Holland នៅឆ្នាំ 1988 ។គេឈប់ផលិត The 600 Nitro Express ទៀតហើយ ហើយវាមានប្រជាប្រិយភាពខ្លាំងណាស់នៅឆ្នាំ 2007 រាល់ពេលដែលគេបញ្ចេញលក់ គឺតែងតែលក់អស់ពីឃ្លាំង ។

700 Nitro Express មានទំហំធំ ទំងន់គ្រាប់កាំភ្លើង 1.000 gr (65 ក្រាម) ហើយកាំភ្លើង Nitro ត្រូវបានគេស្គាល់ថាជាកាំភ្លើងដែកមានផ្សែងតិច។កំលាំងនៃគ្រាប់កាំភ្លើងនេះគឺមានទំងន់ 12,100 J ដែលអាចបាញ់ទៅសត្វទម្លុះតាមស្បែក ហើយចូលសរីរាង្គខាងក្នុង បែកខ្ទិចយ៉ាងធ្ងន់ធ្ងរ។

ដោយសារតែកាំភ្លើងមានកំលាំងខ្លាំង ប្រសិនអ្នកបាញ់មិនមានជំនាញទេនោះ អាចនឹងរងរបួស ដោយសារកំលាំងកន្រ្តាក់ក្រោយពេលបាញ់ ព្រោះកាំភ្លើងនេះគ្មានរន្ធសំរាប់បញ្ចេញផ្សែងខ្យល់ទេ ។សំរាប់តំលៃគ្រាប់កាំភ្លើងនេះវិញ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ 100 ដុល្លារ ហើយ តម្លៃបច្ចុប្បន្នគឺ 50-70 ដុល្លារ (1,750-2450 បាត) ។




សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!
0 comments:
Post a Comment