
ឪពុកម្ដាយ៥គូ ក្មេងៗបំផុតនៅអង់គ្លេស បើដឹងអាយុពួកគេ អាចស្រក់ទឹកភ្នែក
អាយុជាលក្ខខណ្ឌសំខាន់បំផុតមួយក្នុងចំណោមលក្ខខណ្ឌចំបងផ្សេងៗទៀត ដើម្បីអនុញ្ញាតឲ្យមនុស្សម្នាក់បានរៀបការស្របច្បាប់ និងមានកូនប្រកបដោយសុខភាពល្អទាំងម្ដាយ និងទារក។ មនុស្សចាស់ពេកមានកូនក៏លំបាក ក្មេងពេកក៏លំបាក ព្រោះអាចប៉ះពាល់ផ្លូវចិត្ត និងយ៉ាប់យ៉ឺនខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសរបរទទួលទានតែម្ដង។
ឥឡូវមកស្គាល់ឪពុកម្ដាយវ័យក្មេងៗមិនគួរឲ្យជឿទាំង ៥គូ នៅអង់គ្លេស អ្នកអាចនឹងមិនជឿ តែពួកគេភាគច្រើនគឺជាជនរងគ្រោះដោយសារអំពើអមនុស្សធម៌ចាប់រំលោភ លួងលោមបោកប្រាស់របស់មនុស្សប្រុស តែអ្នកខ្លះក៏ដោយសារការស្រលាញ់ជ្រុលជ្រួសគ្នាដែរ។
១. កុមារី
Tressa Middleton








កុមារីរស់នៅទីក្រុង Wstt Lothian ចាប់ផ្ដើមមានផ្ទៃពោះនៅអាយុ ១១ឆ្នាំ បន្ទាប់ពីត្រូវបងប្រុសចាប់រំលោភក្នុងឆ្នាំ ២០០៦ និងសម្រាលកូននៅអាយុ ១២ឆ្នាំ។ កូនរបស់នាងត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលមើលថែកុមារ។ បងប្រុសរបស់នាងមានឈ្មោះ Jason កាលនោះមានអាយុ ១៦ឆ្នាំបានចាប់រំលោភនាងទោះដឹងថា នាងមានសង្សារក៏ដោយ។
ពីព្រោះតែនាងសម្រាលកូនទាំងនៅវ័យក្មេងខ្ចីពេក នាងធ្លាប់កើតជំងឺបាក់ទឹកចិត្ត រហូតឈានដល់ប្រើប្រាស់គ្រឿងញៀនថែមទៀត។ ទោះយ៉ាងណា នាងបានយល់ព្រមឲ្យកូនខ្លួនទៅអ្នកដទៃចិញ្ចឹមជាផ្លូវការក្នុងឆ្នាំ ២០០៨។
២.
Alfie Patten
និង
Chantelle Stedman






Alfie Patten ជាសិស្សសាលាម្នាក់នៅអង់គ្លេស បានក្លាយជាឪពុកគេនៅអាយុ ១៣ឆ្នាំ ជាមួយម្ដាយ Chantelle Stedman អាយុ ១៥ឆ្នាំ។ ពួកគេស្គាល់គ្នាក្នុងឆ្នាំ ២០០៨ ខណៈកំពុងដើរលំហែតាមដងផ្លូវនៅទីក្រុង East Sussex។ ការឆាប់មានកូនរបស់ Alfie ទាំងវ័យក្មេងនេះ ធ្វើឲ្យរូបគេមានវិប្បដិសារីយ៉ាងខ្លាំងរហូតបោះបង់ចោលការសិក្សា។
លោកធ្លាប់រៀបរាប់ប្រាប់សារព័ត៌មាន The Sun ថា "ការរួមភេទនៅអាយុក្មេងខ្ចីបែបនេះ វាបានបំផ្លាញជីវិតរបស់ខ្ញុំ។ វាជាកំហុសធំបំផុតខ្ញុំមិនធ្លាប់ជួប។ ខ្ញុំឈប់រៀន និងមិនអាចធ្វើការរកស៊ីបានទៀត។ ខ្ញុំមិនដែលស្រមៃថា ជីវិតខ្ញុំជួបការលំបាកដល់ថ្នាក់នេះឡើយពេលក្លាយជាឪពុកគេ។" កូនស្រីរបស់ពួកគេមានឈ្មោះ Maisie មានទម្ងន់ធម្មតាគឺជាង ៣គីឡូក្រាម។ យ៉ាងណា ក្រោយៗមកមានការផ្សាយថា រឿងនេះមានភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយសារ ការពិនិត្យ DNA របស់កូន មិនដូចទៅនឹងឪពុក តែ Alfie អាណិតស្រលាញ់កូនប្រពន្ធទើបមិនរត់ចោលពួកគេ។
៣.
Alleshia Gregson







នាង Alleshia Gregson ជួបរឿងគួរឲ្យរន្ធត់ចិត្តមួយ ដោយសារនាងមានផ្ទៃពោះជាលើកដំបូងនៅអាយុ ១២ឆ្នាំ ជាមួយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់។ នាងបានលាក់បាំងរឿងសម្ងាត់ជ្រុលជ្រួសនេះ រហូតដល់ថ្ងៃនាងសម្រាលកូន។ មួយឆ្នាំកន្លងទៅ នាងមានផ្ទៃពោះកូនទីពីរទៀត ជាមួយមនុស្សមិនស្គាល់អត្តសញ្ញាណដដែលពោលនៅអាយុ ១៥ឆ្នាំ។
៤.
April Webster
និង
Nathan Fishbourne

អ្នកទាំងពីរមកពីចក្រភពអង់គ្លេស បានមានទំនាក់ទំនងស្នេហានៅអាយុ ១៣ឆ្នាំដូចគ្នា រហូតមានផ្ទៃពោះ និងសម្រាលកូនប្រុសនៅអាយុ ១៤ឆ្នាំ។ ទោះអ្នកទាំងពីរមានកូននៅវ័យក្មេង តែពួកគេបំពេញតួនាទីជាឪពុកម្ដាយល្អ ដោយខំចិញ្ចឹមបីបាច់រហូត។
៥.
Tia Davies
និង
Jordan Williams







ម្ដាយរបស់ Davies មាននាងនៅអាយុ ១៥ឆ្នាំ ហើយ Davies បានដើរតាមគន្លងម្ដាយខ្លួន ព្រោះនាងកើតបានកូនម្នាក់ពេលនាងមានអាយុ ១៤ឆ្នាំ។ នាង និងមិត្តប្រុស សម្រេចមិនចាកចេញពីគ្នា និងរួមគ្នាចិញ្ចឹមកូនរហូត៕ (រក្សាសិទ្ធិ និងប្រែសម្រួល៖ ឡូយកប់) (ហាមលួចចម្លងអត្ថបទពីវេបសាយ Loykob.com ដោយគ្មានការអនុញ្ញាត)
0 comments:
Post a Comment