Thursday, March 15, 2018

ឃើញហើយញាក់សាច់សូម្បីតែឡានលោកជំទាវស្រីតូចចំណានជិះក៏ទំនើបមិនធម្មតាដែរ



ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា កាលពីជាង២០ឆ្នាំមុន លោកជំទាវស្រីតូច ចំណាន គឺជាអតីតតារាស្រី និងធ្លាប់ជាពិធីការិនីមួយរូប ដ៏ល្បីល្បាញ និងសម្រស់ស្រស់ស្អាត ក្រោយមកលោកជំទាវក៏បានឈប់ពីវិថីសិល្បៈ ទៅសាងគ្រួសារជាមួយលោកឧកញ៉ាគិត ម៉េង យ៉ាងមានសុភមង្គល។
















 
បច្ចុប្បន្ន ឃើញថាមហាជនជាច្រើនបានសរសើរ និងតែងនិយាយពី សម្រស់របស់លោកជំទាវនៅតែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាលោកជំទាវមានវ័យកាន់តែទៅជ្រេក្តី។

 

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនមិនត្រឹមតែកោតសរសើរ នូវសម្រស់របស់លោកជំទាវនោះទេ សូម្បីអត្តចរិត ការគោរពស្រលាញ់ស្វាមី ក៏ល្អ សាកសមជានារីម្នាក់ដ៏គំរូម្នាក់ ជាមួយនឹងការច្រណែន ពីវាសនារបស់លោកជំទាវទៀតផង។

 

ជាក់ស្តែងកាលពីថ្មីៗនេះ រូបថតប៉ុន្មានសន្លឹករបស់លោកជំទាវបានបង្ហោះនៅក្នុងបណ្តាញសង្គម ជាមួយនឹងឈុតពណ៌ខៀវ មើលទៅពិតជាស្រស់ស្អាតខ្លាំង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺឡានស៊េរីទំនើបរបស់លោកជំទាវតែម្តង ដែលជាម៉ាកល្បី Rolls Royce ពណ៌ខ្មៅ ដែលតម្លៃវិញក៏មិនធម្មតាដែរ។

 

នៅក្នុងនោះដែរ សូម្បីតែឡានរបស់លោកជំទាវជិះនោះ ក៏មានការរៀបចំយ៉ាងស្អាត សាកសមនឹងលោកជំទាវ នៅពេលដែលតែងខ្លួនដូច្នោះទៀត រឹតតែស្រស់ស្អាត៕

 




























































































Related Posts:

0 comments:

Post a Comment