
តារាកំពុងរះនាង Brenna Sparks ដែលមានវ័យ ២៥ឆ្នាំ កូនកាត់ឡាវ ដែលបានប្រឡូកក្នុងឧស្សាហកម្មសិចរបស់សហរដ្ឋអាមេរិកប្រមាណ១ឆ្នាំមកហើយ ពេលនេះកេរ្តិ៍ឈ្មោះនាង បានល្បីរន្ទឺពេញអាសុី ក៏ដូចជាអឺរ៉ុប ថ្មីៗនេះសារព័ត៌មានបានចុះផ្សាយពីភាពជោគជ័យរបស់នាងបន្ថែមពីលើអាជីពនាពេលបច្ចុប្បន្ននេះ គឺការជួញដូរលុយអេឡិចត្រូវនិច ដែលគេហៅថា Bitcoin ។

បើតាមសារព័ត៌មានបានចុះផ្សាយថា នាងបានវិនិយោគទៅលើលុយអេឡិចត្រូនិច Bitcoin ក្នុងឆ្នាំ ២០០៩ ដែលជាទីផ្សារអនឡាញកំពុងពេញនិយមនាពេលនោះ ហើយពេលនោះនាងទើបតែអាយុ ១៩ ឆ្នាំប៉ុណ្ណោះ លុះនៅខែធ្នូឆ្នាំមុន Bitcoin មានតម្លៃខ្ពស់រហូតដល់ទៅ ២ ម៉ឺនដុល្លារក្នុងមួយខែ មុនពេលវាធ្លាក់ក្រោម ១ ម៉ឺនដុល្លារនៅខែបន្ទាប់ ជាហេតុធ្វើអោយនាង Spark នៅតែអាចរកបានប្រាក់ ១១០០ % ជាមធ្យមដដែលពី Bitcoin។

នាងបានអោយដឹងបន្ថែមថា "ជាមធ្យមភាគនៃប្រាក់ដែលខ្ញុំរកបានឆ្នាំនេះដោយលុយអេឡិចត្រូនិករបស់ខ្ញុំ គឺពិតជាច្រើនណាស់ និងពិបាកគណនាទៀតផង។ ចាប់តាំងពីមនុស្សផ្ដល់កាក់ (Bitcoin) ឱ្យខ្ញុំ ខ្ញុំទទួលបានប្រាក់រហូតដល់ទៅ ៤ ម៉ឺនដុល្លារ ហើយនាងនឹងធ្វើការសម្រេចចិត្តជួញដួរវាបន្ថែមអោយកាន់តែប្រសើរទៀត ប្រសិនបើទីផ្សារមួយនេះនៅតែដំណើរកាលល្អ"។











0 comments:
Post a Comment