Tuesday, March 13, 2018

សកប់តែម្តងខ្លាំង​ជាង​ឡេ​លាយ​ទៀត​​រូបមន្តធ្វើ​ឡេ​ធម្មជាតិ​ខាត់​ស្បែក​ឱ្យ​ស​ក្នុង​រយៈពេល​តែ​១០​នាទី



ក្រូចឆ្មា​រ និង​ប៉េងប៉ោះ​ជា​ដៃគូ​ពិសេស​ជួយ​ឱ្យ​ស្បែក​ស​ម៉ត់​រលោង​ គ្មាន​ស្នាម​ និង​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទៅ​លើ​ឡេ​។​ ក្រូចឆ្មា​ផ្ទុក​នូវ​អាស៊ីត​ស៊ី​ទ្រិ​ច​ និង​វីតាមីន​ C​ ធ្វើ​ឱ្យ​ស្បែក​ស​ កម្ចាត់​ស្បែក​ខ្មៅ​ស្រអាប់​។​ វត្តមាន​របស់​ប៉េងប៉ោះ​កាន់តែ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​ជាង​នេះ​ទៅ​ទៀត​។​ វា​ផ្ទុក​វីតាមីន​ A,​ C​ និង​លី​កូ​ផេ​ន​ខ្ពស់​ដែល​ជំនួយ​ដល់​ស្បែក​ ការពារ​ពី​ភាព​ចាស់​ នាំ​ឱ្យ​សម្រស់​ក្មេង​វ័យ​ ជម្រុញ​កោសិកា​ឱ្យ​លូតលាស់​ថ្មី​។​




























ដូចនេះ​នៅ​ពេល​ផ្សំ​ក្រូចឆ្មា​ជាមួយ​ប៉េងប៉ោះ​នឹង​ទទួល​បាន​កំពូល​ឡេ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ ឬ​រោល​ស្បែក​ឡើយ​។​
***​គ្រឿងផ្សំ​៖

– ក្រូចឆ្មា​ស្រស់​ ១​ផ្លែ​

– ប៉េងប៉ោះ​ទុំ​ធម្មជាតិ ១​ផ្លែ

– ទឹកដោះគោ​ជូរ​ (​យ៉ា​អួ​)​ គ្មាន​ជាតិ​ស្ករ​ ៣​ស្លាបព្រា​បាយ​

– អំបិល​ ១​ស្លាបព្រា​បាយ។
































 
***​ការ​ណែនាំ​៖

លាង​ប៉េងប៉ោះ​ឱ្យ​ស្អាត​ រួច​ហាន់​ជា​ដុំ​តូចៗ​ដាក់​ចូល​ចាន​មួយ​ ចិត​យក​គ្រាប់​ចេញ​

​ហាន់​ក្រូចឆ្មា​ជា​ពីរ​ ច្របាច់​ទឹក​ដាក់​ចូល​ចាន​ប៉េងប៉ោះ​។​ ដាក់​យ៉ា​អួ​ និង​អំបិល​ចូល​ ហើយ​ច្របល់​ឱ្យ​សព្វ​ចូល​គ្នា​ អ្នក​អាច​ប្រើ​វា​ធ្វើ​ជា​ម៉ាស់​ ឬ​ឡេ​ខាត់​ស្បែក​ក៏​បាន។​




















 
ជាដំបូង​ លាង​សម្អាត​ស្បែក​មុខជា​មុន​សិន​នឹង​ទឹក​ក្តៅ​អ៊ុ​នៗ​ដើម្បី​សម្អាត​បាន​ជ្រៅ​ទៅ​ក្នុង​ស្បែក​ កម្ចាត់​ជាតិ​ខ្លាញ់​ ធាតុ​កខ្វក់​។​ ចំពោះ​ខ្លួនប្រាណ​ អ្នក​ត្រូវ​ងូតទឹក​ក្តៅ​អ៊ុ​នៗ

យក​ល្បាយ​ខាងលើ​មក​លាប​ពេញ​លើ​ស្បែក​ ម៉ាស្សា​ថ្នមៗ​រយៈពេល​ប្រហែល​ ៥​នាទី​ដើម្បី​ឱ្យ​សារធាតុចិញ្ចឹម​ជ្រៀតចូល​ជ្រៅ​ទៅ​ក្នុង​ស្បែក​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​

រង់ចាំ​រយៈពេល​ ១០-១៥​នាទី​ឱ្យ​វា​ស្ងួត​ បន្ទាប់​មក​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​។




































ចំពោះ​ផ្ទៃមុខ​ ក្រោយ​ពេល​ប្រើ​ម៉ាស់​នេះ​រួច​លើក​ដំបូង​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ ស្បែក​មុខ​ម៉ត់​រលោង​ លែង​មាន​បញ្ហា​ប្រហោង​មុខ​។​ ស៊ូ​ប្រើ​រូបមន្ត​នេះ​មួយ​រយៈ​ ស្បែក​អ្នក​នឹង​ស​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​បំផុត​៕
ប្រភព៖ កាសែត ដេលី

Related Posts:

0 comments:

Post a Comment