
ថ្មីៗនេះយើងសង្កេតឃើញថាមានការខ្វែងគំនិតគ្នា រវាងលោក ផែង វណ្ណៈ លោក សុវណ្ណរិទ្ធី និងលោក សាន្ត ប៊ុនធឿន បង្កឲ្យមានការឆ្លងឆ្លើយទៅវិញទៅមក ឥតឈប់ឈរ រហូតឈានដល់កញ្ញា ធី សុវណ្ណថា ផងដែរ ។ ហើយនៅមុននេះបន្តិច វេលាម៉ោងប្រមាណ ១១កន្លះ ថ្ងៃទី១៣ មីនានេះ កញ្ញា ធី សុវណ្ណថា បានផ្ញើសារជូនលោក សុវណ្ណរិទ្ធីថា៖

សារផ្ញើជូនលោក សុវណ្ណរិទ្ធី (TVFB) លោកបាន Live និយាយបរិហាកេរ្តិ៍ចោទខ្ញុំថាៈ "ខ្ញុំមានអ្នកមានអំណាច នៅពីក្រោយ" ខ្ញុំសូមបកស្រាយជូនលោកវិញថាៈ ខ្ញុំ ធី សុវណ្ណថា ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ ខ្ញុំគ្មានអ្នកមានអំណាចណា នៅពីក្រោយទេ ហើយខ្ញុំក៏គ្មានឪពុកម្តាយ រឺគ្រួសារជាអ្នកធំដែរ ខ្ញុំជាកូនរាស្ត្រ គ្រួសារអាជីវករសាមញ្ញ ។ខ្ញុំគឺជា អតីតក្មេងប្រឆាំងនឹងរាជរដ្ឋាភិបាល តែដោយការស្វែងយល់ ដឹងកំហុសទាន់ពេល ខ្ញុំបានទទួលការអធ្យាស្រ័យ ក្តីមេត្តា ករុណា ពីសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យខ្ញុំ ចូលបក្សប្រជាជន ដើម្បីមានឱកាសបន្តឆន្ទ: រួមចំណែកជួយប្រជាជន ជួយអភិវឌ្ឍន៍ប្រទេស ដោយខ្ញុំរក្សាបានភាពត្រឹមត្រូវ អំពើល្អ សច្ច:ធម៌ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ក្នុងការងារ ខ្ញុំទទួលបានការទុកចិត្តពី សម្តេចតេជោ ដំឡើងតួរនាទីឲ្យខ្ញុំ ជាបន្តបន្ទាប់ ។ការដែលខ្ញុំទទួលបានការអធ្យាស្រ័យ ក្តីមេត្តា ការទុកចិត្តពីសម្តេចតេជោ គឺជាទឹកចិត្តសម្តេច មិនមែនជាខ្នងបង្អែក រឺអាងអ្នកមានអំណាចទេ បើខ្ញុំធ្វើខុស ខ្ញុំក៏ទទួលខុសត្រូវចំពោះច្បាប់ដែរ ជំលោះរវាងលោក និងពូផែងវណ្ណ: សានប៉ុនធឿន សូមលោកដោះស្រាយ ដោយលក្ខណ:ឯកជន សូមកុំនិយាយឲ្យប៉ះពាល់ឈ្មោះកិត្តិយសរបស់ខ្ញុំ ដោយខ្ញុំយល់ឃើញថា លោកសាងកំហុសលើខ្ញុំ ជាលើកទី១ ដោយអចេតនា ខ្ញុំអធ្យាស្រ័យជូន មិនប្រកាន់ទេ តែសូមលោកជួយកែតម្រូវ ។បើលោកមានអាសន្ន រឺមានគ្រោះថ្នាក់ លោកអាចទំនាក់ទំនងស្នើសុំសេវាផ្នែកច្បាប់ពីខ្ញុំ ខ្ញុំនឹងជួយលោក តាមលទ្ធភាពដែលខ្ញុំមាន ។ ដោយក្តីគោរពរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា

ភ្លាមៗនោះដែរ ខាងលោក សុវណ្ណរិទ្ធិ ក៍មានការឆ្លើយតបវិញផងដែរដោយ លើកឡើងថា ៖អរគុណ🙏សំរាប់ការផ្ញើសារមករូបខ្ញុំ🙏 ខ្ញុំសុំទោសកញ្ញា🙏បើខ្ញុំនិយាយទៅវាប៉ះពាល់កញ្ញាដោយអចេតនា


វីដេអូប្រតិកម្មរបស់លោក សាន្ត ប៊ុន ធឿន ឆ្លើយតបជាមួយនឹង សុវណ្ណរិទ្ធី TVFB
13/03/2018/Hot News ព្រឹកនេះលោកចាងហ្វាងឆ្លើយតបជាមួយនឹង សុវណ្ណរិទ្ធី TVFB ឮគេថាបបួលគ្នាវ៉ៃដាក់ក្តាមឈូស ។បងប្អូនជួយ Shares វីដេអូមួយនេះផង។
0 comments:
Post a Comment