
ប្រទេសម៉ាឡេស៊ី៖ កូនអណ្តើកជាច្រើនក្បាលត្រូវបានអជ្ញាធរដែលត្រួតពិនិត្យនៅក្នុងព្រលានយន្ដហោះមួយ របស់ប្រទេសម៉ាឡេស៊ី រកឃើញនៅក្នុងវ៉ាលីដាក់ឥវ៉ាន់ដ៏ធំចំនួន៥ នៅក្នុងព្រលានយន្តហោះ Kuala Lumpur International Airport។








បើយោងតាមប្រភពបានឱ្យដឹងថាកូនអណ្តើកទាំងនោះ គឺនៅរស់ទាំងអស់មានចំនួនសរុបរហូតដល់ទៅ ៣៣០ក្បាល ឯណោះ ដែលត្រូវបានពួកឈ្មួញទុច្ចរិតលួចរត់ពន្ធយកវាទៅលក់បន្ត ដែលចំនួននេះត្រូវបានគេគេប៉ានស្មានតម្លៃទៅអណ្តើកទាំងនោះមានតម្លៃដល់ទៅ ២៧៧,០០០ដុល្លារឯណោះ។




ប្រភពដដែលនោះក៏បានឱ្យដឹងផងដែរថា កូនអណ្តើកទាំងនោះតម្រូវឲ្យមានការអនុញ្ញាតត្រឹមត្រូវទើបអាចនាំចូលប្រទេសម៉ាឡេស៊ីបាន។ គួរបញ្ជាក់ផងដែរថា កូនអណ្តើកទាំងនោះ គឺជាកូនអណ្តើករបស់ប្រទេសឥណ្ឌា ដែលមាននៅក្នុងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ កូនអណ្តើកទាំងនោះត្រូវបានគេជួយសង្រ្គោះអោយរួចមានជីវិត បន្ទាប់ពីឈ្មួញបម្រុងនឹងយកវាទៅលក់។ ពេលនេះប៉ូលីសមិនទាន់បានចាប់ខ្លួនឈ្មួញ ដែលលួចរត់ព័ន្ធកូនកន្ឋានេះនៅឡើយទេ។
រៀងរាល់ឆ្នាំ សត្វជាច្រើនប្រភេទត្រូវបានឈ្មួញលួចរត់ព័ន្ធយកមកលក់ទូទាំងពិភពលោក ប៉ុន្ដែត្រូវបានក្រុមអភិរក្សធ្វើការសង្រ្គោះបាន។ ការជួញដូរសត្វព្រៃគឺជាអំពើខុសច្បាប់។




0 comments:
Post a Comment