
មណ្ឌលគិរី៖ មន្ត្រីបរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការ ត្រូវបានក្រុមរកស៊ីឈើជនជាតិវៀតណាម បាញ់សម្លាប់ទាំង ៣នាក់ ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ជិតព្រំដែនវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

យ៉ាណាមិញថ្មីនេះ យោងតាមសម្តីរបស់ភរិយា មន្ត្រីរាជអាវុធហត្ថដែលស្លាប់បានបង្ហោះសារយ៉ាងក្តុកក្តួលនៅក្នុងគណនីហ្វេសបុករបស់ខ្លួនដោយមានការឈឺចាប់ខ្លាំងដោយសារតែ មកដល់ពេលនេះ មិនបានស្វែងរកជនល្មើសណាមួយមកផ្តន្ទាទោសបាននៅឡើយទេ។

ដោយនាងបានបង្ហោះសារយ៉ាងឈឺចាប់ថា
«កុំបំភ្លេចងាយៗនៅការបាត់បងរូបប្តីខ្ញុំ កុំស្មានថាខ្ញុំភ្លេច កុំស្រាប់តែជនល្មេីសចេញក្រៅឃុំ ខ្ញុំមិនដែលភ្លេចតាមដាននាក់ទេ ។ កុំសំលាប់គេហេីយថាខ្លួនល្អ ខ្លួនត្រូវ បើគ្រួសារឯងហេីយគិតថាខ្លួនត្រូវខ្ញុំសូមផ្តាំជូនពរគ្រួសារឯងនិង ឯង(បេីកាលណាឯងជាប់ឃុំសូមអោយឯងជាប់អស់មួយជីវិត បេីកាលណាជីវិតឯងអស់ក៏សូមអោយឯងចុៈនរក18ជាន់ បេីកាលដែលបានចាប់ជាតិក៏សូមអោយឯងចាប់ជាតិទៅជាសត្វដែលគេស្អប់ខ្ពេីមដេញធាក់ទាត់ស្អប់ខ្ពេីមមិនអោយចំណី បេីបានចាប់ជាតិជាមនុស្សថ្មីក៏សូមអោយឯងជាមនុស្សដែលចុៈនរកទាំងរស់ រស់ពិបាកជាងស្លាប់ វិនាសអន្តរាយទាំងពូជអំបូវា ឯងហែលទឹកភ្នែក នឹង ការឈឺចាប់មិនរួចឡេីយលុៈត្រាតែឯងមកសងប្តីខ្ញុំគ្រប់ៗជាតិ។»

0 comments:
Post a Comment