
ញាក់សាច់ !!! អ្នកកាសែត អ្នកយកពត័មាន នាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាខ្លាមួយក្បាលនេះ មកដេកងាប់លើដំបូលអាគារ ពេលដឹងការពិត ទើបហួសចិត្តតែម្តង

ប្រទេសឥណ្ឌូនេស៊ី៖ បើយោងតាមគេហទំព័របរទេសដ៏ល្បី ដេលីម៉េល បានរាយការណ៍ថា អ្នកស្រុកនៅភូមិហាទូប៉ាន់កាន ខេត្ត ស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី បានចាត់ការសម្លាប់ខ្លាស៊ូម៉ាត្រា ដែលជាពូជរបស់ខ្លាដែលប្រឈមនឹងការជិតផុតពូជ ដោយប្រើលំពែងខ្វេះពោះវៀនចេញមក ហើយយកមកព្យួរជញ្ជាំងបង្ហាញក្នុងទីសាធារណៈ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃអាទិត្យ អ្នកស្រុកបានតាមដានវាចូលទៅក្នុងព្រៃក្នុងល្អាងភ្នំដោយភាពចង់ដឹងចង់ឃើញ ដោយសារតែមានជំនឿថា ខ្លាស៊ូម៉ាត្រាជាវត្ថុមានជីវិត លើសពីធម្មជាតិ តែក៏កើតរឿងដែលនឹកស្មានមិនដល់ ពេលខ្លាស៊ូម៉ាត្រាវាយប្រហារអ្នកស្រុកដែលរុករានចូលមករហូតរងរបួស ២នាក់ ធ្វើអោយអ្នកស្រុកដាក់ផែនការដើម្បីសងសឹក។



របាយការណ៍បញ្ជាក់ថា ពួកអ្នកស្រុកប្រកាសដាក់ផែនការសម្លាប់វា ទាំងដែលមន្ត្រីអនុរក្សសត្វព្រៃដាស់តឿនហើយថា កុំបង្កគ្រោះថ្នាក់ដល់ខ្លាដែលប្រឈមជាមួយនឹងការជិតផុតពូជដូចនេះ ដោយលោក ហ៊តម៉ោលី សៀនទូរី ប្រធានអង្គភាពអនុរក្សសត្វព្រៃក្នុងតំបន់នេះ និយាយថា មន្ត្រីអនុរក្សបានត្រូវគេរារាងពីរការសម្លាប់សត្វព្រៃ តែអ្នកស្រុកមិនព្រមស្ដាប់ ហើយអះអាងថានឹងសម្លាប់ខ្លា (ដើម្បីសងសឹក) ។




ទាំងអស់នេះ សហភាពអនុរក្សធម្មជាតិ (ICUN) បញ្ជាក់ថា ខ្លាស៊ូម៉ាត្រាបានទទួលការពិចារណាថា ប្រឈមមុខនឹងការផុតពូជ ដោយឃើញថាក្នុងព្រៃមានតែ ៤០០-៥០០ ក្បាលតែប៉ុណ្ណោះ ខណៈពេលដែលមានមនុស្សឃើញខ្លាស៊ូម៉ាត្រាលើកចុងក្រោយកាលពីខែមុន ។


0 comments:
Post a Comment