
អ្នកដែលទទួលភាពជោគជ័យក្នុងជីវិត នៅជុំវិញខ្លួនរបស់ពួកគេតែងតែមានមនុស្សពាក់មុខចូលទៅរក ដើម្បីផលប្រយោជន៍ផ្សេងៗ មនុស្សប្រភេទនេះមានច្រើនណាស់ ស្ទើរតែចែកមិនដាច់ពីគ្នា មិនដឹងថាអ្នកណាមិត្តស្មោះត្រង់ អ្នកណាជាមិត្តបោកស៊ីនោះទេ។

បុរសម្នាក់នេះមានឈ្មោះថា "ឈីនជីន" ពីក្មេងស្រែម្នាក់ដែលក្រីក្រលំបាក បានចេញមកធ្វើការនៅទីក្រុងរហូតទទួលបានភាពជោគជ័យក្នុងជីវិត ក្លាយជាអ្នកមានមាសប្រាក់ស្ដុកស្ដម្ភ ពេលទទួលជោគជ័យក្នុងជីវិតគាត់បានសម្រេចចិត្តត្រឡប់ទៅសួរសុខទុក្ខសាច់ញាតិបងប្អូននៅឯស្រុកកំណើត ចង់ដឹងថាជីវភាពការរស់នៅយ៉ាងម៉េចហើយ គាត់នឹងចុះដៃទៅជួយ គាត់ទៅក្នុងឋានៈជាអ្នកក្រដូចពីមុន ព្រោះចង់ដឹងថាសាច់ញាតិបងប្អូននិងមិត្តភក្តិរបស់ពួកគាត់មានប្រតិកម្មយ៉ាងណាខ្លះ?

ការត្រឡប់មកក្នុងគ្រានេះធ្វើឲ្យគាត់មានអារម្មណ៍ថាខុសច្រើនយ៉ាង ពេលឃើញស្ថានភាពរស់នៅរបស់មនុស្សក្នុងគ្រួសារ ពេលជួបបងប្រុសច្បងគាត់បានសាកសួរអំពីបញ្ហាការរស់នៅ ទើបដឹងថា ម៉ែសុខចិត្តលក់ផ្ទះដើម្បីយកប្រាក់ឲ្យកូនប្រុសពៅ ចំណែកបងប្រុសច្បងរបស់គាត់នៅតែក្រលំបាកដដែល។ពេលសួរសុខទុក្ខអ្នកម្ដាយ ជារឿងមួយគួរឲ្យខូចចិត្តកាន់តែខ្លាំង ម្ដាយគាត់បានដួលនៅក្នុងបន្ទប់ទឹក បាត់បង់ការចងចាំ បងប្រុសច្បងគ្មានលទ្ធភាពចិញ្ចឹមមើលថែគាត់ ព្រោះគាត់ទទួលបន្ទុកចិញ្ចឹមគ្រួសារបស់ខ្លួនគាត់៤នាក់ទៀត ដូច្នេះហើយគាត់បានបញ្ជូនម្ដាយទៅមជ្ឈមណ្ឌលជនចាស់ជរាពេលនេះធ្វើឲ្យគាត់មានអារម្មណ៍ថាខុសខ្លាំងណាស់ដែលត្រឡប់មករកម្ដាយយឺតពេលទៅហើយ ម្ដាយលែងចាំគាត់បានទៀតហើយ…។

បន្ទាប់មកគាត់បានទៅសួរសុខប្អូនប្រុស ហើយបានឃើញថាស្ថានភាពគ្រួសាររបស់ប្អូនប្រុសគីល្អខ្លាំងណាស់ មានផ្ទះធំស្កឹមស្កៃ ធ្វើឲ្យគាត់គិតឆ្ងល់ក្នុងចិត្តថាហេតុអ្វីប្អូនប្រុសមិនយកម៉ែមកនៅជាមួយផង ទាំងដែលម៉ែសុខចិត្តលក់ផ្ទះសម្បែង លក់ទ្រព្យរបស់របរគ្រប់យ៉ាងឲ្យ ប៉ុន្ដែប្អូនប្រុសបែរជាឆ្លើយតបថា "ទាំងខ្ញុំនិងបងប្រុសច្បងបានធ្លាប់មើលថែម៉ែហើយ ចុះបងឯងបាត់មុខទៅណា មិនដែលមកមើលថែម៉ែឡើយ" ។



0 comments:
Post a Comment