Monday, March 12, 2018

សាហាវណាស់អ្នកស្រុកឃើញយន្តហោះតូចមួយគ្រឿងដែលដឹកនាំនិស្សិតទស្សនកិច្ចសិក្សាហោះជុំវិញភូមិក្រោយមកស្រាប់តែជួបរឿងនឹកស្មានមិនដល់



កាលពីវេលាម៉ោងប្រហែល 10.10នាទីព្រឹក អធិការង ណាត់ថាក់ធី ភិឈីតឆៃនិធិម៉េត ផ្នែកស៊ើបអង្កេត ប៉ុស្ដិប៉ូលីស ថ្លាង ខេត្ត ភូកេត បានទទួលដំណឹងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅបរិវេណតំបន់ទីវាលខាងក្រោយគ្រោងការភូមិភ្លើងច័ន្ទ ក្រុមទី ២ ឃុំ ព្រៃខ្លក ស្រុក ថ្លាង ខេត្ត ភូកេត មានអ្នករងរបួសនិងបាត់បង់ជីវិត ទើបទាក់ទងទៅអង្គភាពសង្គ្រោះទេសបាលតំបន់ព្រៃខ្លក អង្គភាពសង្គ្រោះតំបន់ស៊ីស៊ុនថន អ្នកស្ម័គ្រចិត្តមូលនិធិកុសលធម៌ភូកេត ចូលមកត្រួតពិនិត្យ ។




                    នៅកន្លែងកើតហេតុជាទីវាលក្រោយភូមិ ឆ្ងាយពីថ្នល់ចូលទៅប្រហែល ១ គីឡូមែត្រ ប្រទះឃើញយន្តហោះតូច Jubiru 450 ស៊េរី HS–PMS Butterfly 05 របស់ព្រលានយន្តហោះឯកជន ភូកេតអ៊ែរផាក ធ្លាក់ខ្ទេចខ្ទី ផ្នែកអង្គុយខាងមុខសម្រាប់អ្នកបើកយន្តហោះ ប្រទះឃើញអ្នករងរបួស ២នាក់ គឺលោក អាដេន សាក់ម៉េ អាយុ ១៩ឆ្នាំ និង កញ្ញា អាក់វ៉ាន់ ចិន្ដារ័ត្ន អាយុ ១៨ឆ្នាំ ជានិស្សិតសកលវិទ្យាល័យបច្ចេកទេសថ្លាង ប៉ូលីសបានជួយគ្នាសង្គ្រោះអ្នករបួសទាំងពីរនិងបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។



ចំណែកខាងក្រោយជាកន្លែងផ្ទុកអ្នកដំណើរនោះប្រទះឃើញ សាកសពបុរស ២នាក់ ដែលជា Pilot និងជំនួយការ ។ ផ្នែកខាងក្បាលយន្តហោះត្រូវជាប់គាំងមិនអាចយកចេញមកបាន ត្រូវប្រើម៉ាស៊ីនកាត់របស់មូលនិធិកុសលធម៌ភូកេត ជួយកាត់ផ្នែកខ្លះចេញ ។ ខណៈពេលជាមួយគ្នានេះ ត្រូវរង់ចាំមន្ត្រីនៅអង្គភាពពិសោធន៍ភ័ស្តុតាង ចូលត្រួតពិនិត្យ ចន្លោះពេលរង់ចាំនោះ ប៉ូលីសមានការការពារតំបន់នោះ ដើម្បីអោយប្រជាជនដែលចោមរោមមើលហេតុការណ៍ ថតចេញអោយឆ្ងាយនិងហាមមិនអោយមានការអុជបារីឬធ្វើអោយមានផ្កាភ្លើងណាមួយឡើយ។



                          ដោយសារតែប្រទះឃើញថាមានសាំងយន្តហោះហូរចេញមកពីស្លាបយន្តហោះ ព្រមជាមួយនឹងការប្រើឡានទឹករបស់ទេសបាលក្នុងតំបន់ព្រៃខ្លង បាញ់ទឹកទប់ស្កាត់ មុននឹងមូលនិធិកុសលធម៌ព្រមជាមួយម៉ាស៊ីនកាត់ធ្វើដំណើរមកដល់ ទើបប្រើប្រាស់ម៉ាស៊ីនកាត់កាត់យន្តហោះផ្នែកខ្លះ ដើម្បីយកសពរបស់អ្នកស្លាប់ទាំងពីរនាក់ដែលជាប់នៅក្នុងនោះចេញមកបាន ។



                   អ្នកស្លាប់ទាំងពីរមានឈ្មោះថា កាប់តាន់វឌ្ឃនា ធីនផាំងង៉ា អាយុ ៦៨ឆ្នាំ ដែលជា pilot និងជំនួយការ ឈ្មោះ ថូនរីន ធ្វីវឌ្ឃន៍ អាយុ ៦៧ឆ្នាំ ។ ទាំងពីរនាក់ជាគ្រូនៃសកលវិទ្យាល័យបច្ចេកទេសថ្លាង ។ ប៉ូលីសបានបញ្ជូនសាកសពទៅកាន់មន្ទីរពេទ្យថ្លាងដើម្បីធ្វើកោសល្យវិច័យបន្ថែមទៀត ។



តាមរយៈការស៊ើបអង្កេតដំបូងបានអោយដឹងថា មុនកើតហេតុ កាប់តាន់ វឌ្ឃនា ធីនផាំងង៉ា ដែលជា pilot និង ថូនរីន ធ្វីវឌ្ឍន៍ ដែលជាជំនួយការ pilot នៅសកលវិទ្យាល័យបច្ចេកទេសថ្លាងបាននាំនិស្សិតដែលរៀនផ្នែកបច្ចេកទេសយន្តហោះនៃសកលវិទ្យាល័យថ្លាង ចំនួន ៣០នាក់ មកទស្សនកិច្ចសិក្សា ហោះហើរដោយនិស្សិត ២នាក់ គឺ លោក អាដេត និង កញ្ញា អាក់វ៉ាន ចិន្ដារ័ត្ន នៅវេលាប្រហែល 10.05នាទី ដោយបានហោះហើរវិលៗជុំវិញហ្នឹង ប្រហែលជា ៥នាទី ទើបហោះត្រឡប់មកវិញ ពេលដែលមានការបន្ទាបខ្លួនក៏ធ្លាក់នៅក្នុងចំនុចកើតហេតុខាងលើ ដោយខណៈពេលនោះមានអ្នកស្រុកឃើញហេតុការណ៍ជាច្រើននាក់ ។



                   អ្នកស្រី ភីតយ៉ាក់ធីតា ភីតយ៉ូដេឆា អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤០ លេខទី 31/137 ភូមិ ផ្លើនច័ន្ទ ក្បែរកន្លែងកើតហេតុ ជាអ្នកដែលឃើញហេតុការណ៍បានរៀបរាប់ថា ឃើញយន្តហោះហោះវិល ១ជុំ ដែលជារឿងធម្មតា ទើបមិនគិតអ្វី តែមិនយូរប៉ុន្មានក៏ហោះត្រឡប់មកម្ដងទៀត មានសម្លេងប្លែកៗចេញមកពីយន្តហោះ បន្ទាបខ្លួនចុះហើយក៏ធ្លាក់ចុះមក ដោយឆាបដើមឈើរហូតដល់លាន់ឮសម្លេងខ្លាំងទើបប្រញាប់ប្ដឹងប៉ូលីស។



            ក្រោយពីកើតហេតុ ប៉ូលីសបានត្រួតពិនិត្យនៅកន្លែងកើតហេតុព្រមជាមួយនឹងមន្រ្តីវិទ្យាសាស្រ្ត ការិយាល័យពិសោធន៍ភ័ស្តុតាង ដើម្បីប្រមូលភ័ស្តុតាងគោលទាំងអស់ មុននឹងបញ្ជារអោយថ្នាក់ក្រោមចាំមើលថែតំបន់នោះ ហាមមិនអោយមនុស្សដែលមិនពាក់ព័ន្ធចូលទៅកាន់ចំណុចខាងលើ មុននឹងទាក់ទងទៅអង្គភាពហោះហើរក្នុងស្រុកអោយបញ្ចូនអ្នកជំនាញ ដើម្បីរួមគ្នាពិសោធន៍រកមូលហេតុនៃការធ្លាក់យន្តហោះខាងលើ ។



             សម្រាប់លោក កាប់តាន់ វឌ្ឍនា ជាអតីតអ្នកបើកយន្តហោះដឹកអ្នកដំណើរជើងហោះហើរថៃ ក្រោយពីចូលនិវត្តន៍ទើបមកប្រើជីវិតក្រោយចូលនិវត្តន៍ បើកយន្តហោះខ្នាតតូចនៅខេត្ត ភូកេត រហូតបានក្លាយជាគ្រូពិសេសមុខវិជ្ជា អ្នកបច្ចេកទេសយន្តហោះ ដល់សកលវិទ្យាល័យបច្ចេកទេសថ្លាង ៕



























































































































                  តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!

Related Posts:

0 comments:

Post a Comment