
ញាក់សាច់ហ្មង… អតីតតារាសិច SORA AOI បានប្រកាសថា ខ្លួនបានរៀបការរួចហើយ ជាមួយប្ដីដែលមិនសង្ហា និងមិនមែនអ្នកមាន ប៉ុន្តែឡូយត្រង់ចំណុចមួយគឺ…


ចូលមកដល់ឆ្នាំថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអតីតកំពូលតារាសិចស្រីជប៉ុននាង Sora Aoi បានប្រកាសជាសាធារណនៅលើគណនី weiboo របស់នាងថា នាងរៀបការរួចហើយ ប្ដីរបស់នាងមិនសង្ហា ហើយក៏មិនមែនជាអ្នកមានដែរ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតវ័យ ៣៤ឆ្នាំរូបនេះ ថែមទាំងបានបង្ហាញចិញ្ចៀនពេជ្រមួយវង់ទៀតផង ។





Sora Aoi បាននិយាយឱ្យដឹងថា ថ្វីបើប្ដីរបស់នាង មិនសង្ហា និងមិនមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក្ដី ក៏នាងនៅតែសម្រេចចិត្តជ្រើសរើសគាត់ ព្រោះតែគាត់ មិនប្រកាន់ជាមួយអតីតកាលរបស់នាង ។
អតីតតារាសិច ដ៏ល្បីឈ្មោះរូបនេះបន្តថា ជាការពិតណាស់ ថ្វីបើនាងបានរៀបការរួចហើយយ៉ាងណាក្ដី ក៏នាងនៅតែនឹកអ្នកគាំទ្ររបស់នាងជានិច្ច ។







បច្ចុប្បន្ន Sora Aoi បានសាងជីវិតថ្មីនៅលើទឹកដីប្រទេសចិន ដែលមានការងារជាតារាចម្រៀងនៅក្នុងក្លឹបរាត្រីមួយកន្លែង ដោយឡែកប្ដីរបស់នាង ត្រូវបានគេដឹងថា ជាឌីជេនៅក្នុងក្លឹបរាត្រីដូចគ្នា ហើយគាត់មានឈ្មោះ NON ៕





0 comments:
Post a Comment