
ប្រទេសវៀតណាម)៖ ហាងលក់ម្ហូបអារហារមួយកន្លែង នៅប្រទេសវៀតណាមដែលលោក បារ៉ាក អូបាម៉ា ចូលទៅទទួលទានអាហារកាលពី ២ឆ្នាំងមុននោះ រហូតមកដល់ពេលនេះគឺនៅតែមានមនុស្សចូលទៅ ឥឈប់ឈរ។
សកម្មភាពចូលពិសាអាហារក្នុងហាងបែបគ្រួសារដ៏តូចមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក ហើយសារព័ត៌មានជាច្រើនជ៉ំវិញពិភពលោកក៏បានធ្វើការចុះផ្សាយពីរឿងរ៉ាវនេះផងដែរ ជាពិសេសហាងដែលបុគ្គលល្បីឈ្មោះរបស់អាមេរិក ២ រូបនេះបានចូលក៏ក្លាយជាហាងល្បីខ្លាំងមួយរំពេចតែម្តង។

បើគិតមកដល់បច្ចុប្បន្ននេះមានរយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែហាងនោះនៅតែកាក់កបដដែលដោយសារតែវត្តមានរបស់លោក អូបាម៉ាកាលពី ២ ឆ្នាំមុននោះ។
អ្វីដែលអ្នកបានឃើញ និងចាប់អារម្មណ៍បំផុតនោះគឺ រូបថតសកម្មភាពលោក អូបាម៉ា និងលោក ថានថូនី អង្គុយក្នុងហាងនោះត្រូវបានម្ចាស់ហាងផ្ដិតនិងបិតជាប់ជញ្ជាំង ហើយសូម្បីតែតុ និងរបស់ប្រើប្រាស់ដែលលោក អូបាម៉ា និង លោក អានថូនី បានប្រើប្រាស់កាលពី ២ ឆ្នាំមុននោះក៏ត្រូវបានម្ចាស់ហាងយកកញ្ចក់ព័ទ្ធជុំវិញផងដែរ សូម្បីតែដបស្រាបៀក៏ដូចគ្នា

គួបញ្ជាក់ផងដែរថា កាលពី ២ ឆ្នាំមុន លោក បារ៉ាក អូបាម៉ា ជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកធ្លាប់បានបំពេញទស្សនកិច្ចក្នុងប្រទេវៀតណាម ហើយក្នុងកំឡុងពេលនោះអតីតប្រធានាធិបតីអាមេរិករូបនេះ រួមជាមួយលោក Anthony Bourdain បានឆ្លៀតពេលចូលទៅពិសា «Bun Cha និងស្រាបៀ» នៅក្នុងហាងដ៏តូចមួយនេះនៅក្នុងទីក្រុង ហូជីមិញ៕

ប្រភព៖ newcambodia168.blogspot
0 comments:
Post a Comment