
ពេលខ្លះមនុស្សមួយចំនួនធ្វើឱ្យអ្នកផ្សេងទៀតចាប់អារម្មណ៍ និងរបស់ប្លែកៗដើម្បីជាការចែករំលែក និងទាក់ទាញចំណាប់អារម្មណ៍ផងដែរ។ ពួកគេប្រើបណ្ដាញសង្គមដើម្បីបង្ហាញការរស់នៅរបស់ពួកគេទៅពិភពលោកទាំងមូល ជាពិសេនូវអ្វីប្លែកៗដែលពួកគេបានឃើញ ដើម្បីចែករំលែកជាការកម្សាន្ត ដល់មិត្តភក្តិដ៏ទៃទៀត។
ហើយថ្ងៃនេះគេហទំព័រ KH Empire យើងខ្ញុំសូមនាអារម្មណ៍បងប្អូនទៅទស្សនានូវវត្ថុ និងអាហារទាំងអស់នេះមួយភ្នែត អ្នកនឹងមានអារម្មណ៍ថាវាដូចជាសត្វមានជីវិតអីញ្ចឹង ដោយខ្លះមើលទៅដូចជាកំពុងតែសើច និងខ្លះកំពុងតែបង្ហាញទឹកមុខភ័យខ្លាច ប៉ុន្តែបើមើលឲ្យជាក់ទើបដឹងថាការពិតវាគ្រាន់តែជារបស់ដែលគ្មានជីវិតតែប៉ុណ្ណោះ ។
ខាងក្រោមនេះគឺជាប្រជុំរូបថត ដូចដែលបានរៀបរាប់ខាងលើ សូមបងប្អូនទស្សនាទាំងអស់គ្នា៖
















អានបន្ត៖ អ្នកដែលមិនធ្លាប់បានជួប ច្បាស់ជាថារូបនេះជារូបកាត់តហើយ តែទាំងអស់នេះជារូបពិតៗ មើលទៅអស្ចារ្យមែន..!

ប្រិយមត្តអ្នកអានទាំងអស់ បានដឹងហើយមែនទេថា បច្ចុប្បន្ននេះមានរូបភាពជាច្រើនដែលត្រូវបានគេយកមកកាត់ត កែសម្រួលដោយធ្វើយ៉ាងណាឱ្យវាមានភាពស្រស់ស្អាតប្រសើរឡើងទេ្វដង ទៅតាមការស្រមើស្រម៉ៃរបស់ពួកគេ ដោយយោងទៅតាមហេតុផលផ្សេងៗគ្នា រហូតដល់ពេលខ្លះ ឱ្យតែមានរូបភាពស្អាតប្លែក ពួកគេប្រាកដជាគិតថា នោះគឺជា រូបថតកាត់តទាំងអស់។ ប៉ុន្តែតាមការពិតទៅ គឺមានរូបភាពមួយចំនួនធំដែល ជារូបភាពថតពិតៗដោយពុំមានការកាត់ត ឬ កែឆ្នៃសម្រួលអ្វីនោះឡើយ បើទោះបីជា យើងមើលទៅរូបភាពទាំងនោះមានភាព ពិសេសអស្ចារ្យយ៉ាងណាក៏ដោយ ដែលដូចជារូបភាពខាងក្រោមនេះទាំងអស់នេះអញ្ចឹងដែរ។
បើសិនប្រិយមិត្តអ្នកអានចង់ដឹងថារូបភាពទាំងនោះមានលក្ខណៈពិសេសយ៉ាងណានោះ សូមមកមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា។
. រូង Ice Cave នៅប្រទេសអាយឡែន

2. រូបភាពទឹកធ្លាក់មានពណ៌ចម្រុះ

3. សណ្ឋាគារមួយនៅទីក្រុង Marseille ប្រទេសបារំាង គេតុបតែងបែបហ្នឹងតែម្ដង មួយចំហៀងស មួយចំហៀងទៀតក្រវេមក្រវ៉ាម

4. មើលទៅដូចជាឆ្កែចចកពិតប្រាកដ ប៉ុន្តែវាជាការច្នៃបង្កើតឡើងទេ

5. នេះជារូបភាពពិតៗនៅព្រលានយន្តហោះ Leipzig ប្រទេសអាល្លឺម៉ង់ ដែលផ្លូវរត់របស់យន្តហោះស្ថិតនៅពីលើផ្លូវហៃវ៉េសម្រាប់រថយន្ត

6. មួយនេះជារូបភាពនៅព្រលានយន្តហោះ Gibraltar ដែលផ្លូវរត់របស់យន្តហោះឆ្លងកាត់តាមផ្លូវរថយន្ត

7. បឹងទឹកកក Baikal នៅស៊ីបេរី ប្រទេសរូស្ស៊ី

8. ព្រៃដែលមានដើមឈើរមួលនៅប្រទេសប៉ូឡូញ

9. ខ្យល់ព្យុះនិងឥន្ធនូសំដៅឆ្ពោះទៅកន្លែងតែមួយ

10. វាជាស្នាដៃពិតៗរបស់សិល្បករ Felice Varini

11. ពណ៌ក្រហមនៅលើដើមឈើដែលបណ្តាលមកពីការកំពប់ថ្នាំមានជាតិពុលឆ្នាំ២០១០ នៅប្រទេសហុងគ្រី

12. មើលទៅដូចជាបិសាចក្រោមសមុទ្រ តែតាមពិតជារុក្ខជាតិសមុទ្រ

13. មើលមួយភ្លែតគិតថាអ្នកទាំង៤ជាគ្រួសារយក្ស តែតាមពិតទៅថ្មដែលពួកគេអង្គុយពីលើគឺស្ថិតនៅទីខ្ពស់ខាងលើ ប៉ុន្តែមានពណ៌ដូចនឹងខាងក្រោមដូចនេះហើយទើបមើលច្រឡំ

14. ពពកនៅក្នុងបន្ទប់ ដែលត្រូវបានគេច្នៃចេញមក វាអាចបញ្ចេញសំឡេងផ្គរ និងរន្ទះបាន នៅថ្ងៃខាមុខអាចនឹងបញ្ចេញទឹកភ្លៀងបានទៀតផង

15. ដើមឈើនេះពិសេសប្លែកដូចក្នុងរឿង តែវាជាដើមឈើពិតៗ ដែលត្រូវបានគេកាត់តម្រឹម

16. វាជាលូបង្ហូរដែលមនុស្សបង្កើតឡើងដើម្បីបង្ការទឹកជំនន់នៅចក្រភពអង់គ្លេស

17. រូបភាពចំណតរថយន្តនៅអគារ Eurega Tower ទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

18. អ្នកនេសាទអ៊ុំទូកកាត់វារីជាតិនៅក្នុងបឹង Cao Hu ប្រទេសចិន

19. ពពកដែលមានទម្រង់ដូច UFO

20. ទឹកសមុទ្រថ្លាខ្លាំងរហូតដល់ឃើញស្រមោលទូកនៅក្រោមទឹក

21. ខ្យល់ព្យុះក្នុងសមុទ្រដែលមានទម្រង់ដូចជាពពុះស្រាបៀរ

22. កូនទាជ័រយក្សបណ្តែតខ្លួននៅលើសមុទ្រ

23. នេះជាទីធ្លានៅមុខវិមានរដ្ឋសភាក្នុងទីក្រុងប៉ារីស ដែលមើលទៅដូចជារាងស្វ៊ែរប៉ុន្តែវារាបស្មើទេ

24. នេះជាសំណង់ដែលមានរាងដូចខ្ទះយក្សនៅឆ្នេរសមុទ្រមួយក្នុងប្រទេសអូស្ត្រាលី

25. ផ្លូវរថភ្លើងនេះខូចទ្រង់ទ្រាយបន្ទាប់ពីការរញ្ជួយដី

26. តាមពិតទៅវាជាការចាំងឆ្លុះត្រឡប់នៃអគារដែលនៅក្បែរវា

27. មួយនេះក៏ជារូបភាពពិតៗដែរ

28. មើលទៅដូចជានាវានៅលើភ្នំ ប៉ុន្តែតាមពិតវាជាសណ្ឋាគារមួយនៅប្រទេសកូរ៉េខាងត្បូង

29. នេះជាស្នាដៃរបស់សិល្បករ Alicia Martin ដែលធ្វើដូចជាសៀវភៅរាប់ពាន់ក្បាលហូរចេញពីក្នុងបណ្ណាល័យមកកាន់ផ្លូវក្នុងទីក្រុងម៉ាឌ្រីត

30. នេះជាបច្ចេកទេសថតដ៏ពិសេសមួយ

0 comments:
Post a Comment