Tuesday, March 13, 2018

ញាក់សាច់ឃើញស្អាតៗអីចឹងតិចច្រឡំថាស្រីតាមពិតគឺជា



ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ស្គាល់​ តារា​ថៃ​ភេទ​ទី​៣ មាន​សម្រាស់​ស្រស់​ស្អាត​ ​ព្រម​ទាំង​គ្រង​តំណែង​ជា​បវរកញ្ញា​ឯក ​តារា​ម៉ូដែល តារា​សម្ដែង​ ឫ​តាម​បណ្ដាញ​សង្គម​។

១០. Chalisa Rose Yuemchai

នាង Roseល្បី​ឈ្មោះ​ដោយ​សារ​ដើរ​តួ​សម្ដែង​បែប​កំប្លែង​ចិន ​ថត​នៅ Lost in Thailand ប្រទេស​​ថៃ។ រឿង​នេះ​រក​ប្រាក់​ចំណេញ​រហូត​ទៅ​ដល់​107 លាន​ដុល្លា។ ទស្សនិកជន​ភ្ញាក់ផ្អើល​ ខណៈដែរ​នាង​អាច​និយាយ​ភាសា​ ចិន "Mandarin" ​​បាន​​យ៉ាង​ល្អ បន្ទាប់​មក​នាង​ក៏​មាន​អ្នក​គាំ​ទ្រ​ជនជាតិ​ចិន​យ៉ាង​ច្រើន។




 



៩. Patta Nadia wiruntanaki
នាង Nadia ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​បវរកញ្ញា​ឯក​ថៃ Miss Mimosa Queen Thailand ក្នុង​ឆ្នាំ ២០១៥ ក្នុង​ទីក្រុង​ Pattaya ប្រ​ទេស​ថៃ។ បន្ទាប់​មក​នាង​នូវ​តែ​បន្ត​ការងារ​ក្រៅ​ម៉ោង​ធ្វើ​ជា​ម៉ូដែល និង​អ្នក​រាំ។




 



 



៨. Pemika Pynk Ditsayamethanont មាន​ហ្វេន​Followers ​100,000អ្នក​ក្នុង​ហ្វេសប៊ុក​
នាង​Pynkទទួល​បាន​នាម​ជា​អ្នក​នាំ​ពាក្យ​តារា​ម៉ូដែល​សម្រាប់​មន្ទីរ​ពេទ្យ​វះកាត់​កែ​សម្ផស្ស​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។




 



 



៧. Monthana Jeen Chuthatus
នាង​ Jeen ​អាយុ ២០​ឆ្នាំ ​ល្បី​ឈ្មោះ​ដោយ​សារ​ការ​បង្ហាញ​នៅ​កន្លែង​ដាក់​ពាក្យ​បម្រើ​យោធា ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចោម​រោម​សុំ​នាង​ថត​ ដោយសារ​តែ​នាង​មាន​សម្រស់​ស្រស់​ស្អាត​ ក្រោយ​មក​ពួក​គេ​នាំ​គ្នា​យក​រូបថត​ដែល​បាន​ថត​ជាមួយ​នាង​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​នាង​ល្បី​តាំង​ពី​ពេល​នោះ​មក​។




 



 



៦. Woranun Frame Nalatworasakul
នាងFrame​ ​​អាយុ ២២​ឆ្នាំ ​នាង​មាន​គេ​ស្គាល់​ច្រើន​តាម​បណ្ដាញ​សង្គម ខណៈ​ពេល​នាង​ទៅ​ដាក់​ពាក្យ​បម្រើ​យោធា​ ព្រោះ​តែ​រូប​រាង​ស្រស់​ស្អាត ស្រលូន នាង​​បាន​ផ្ដល់​បទ​សម្ភាស​ជា​មួយ​ទូរទស្សន៍​​ថៃ​ជា​ច្រើន។ នាង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ប្រកួត​ផលិត​ភាព​យន្ត​ខ្លី មាន​ចំណង​ថា "Crazy Love" សម្តែង​ជា​តួឯក​រួច​បង្ហោះ​តាម​ប្រព័ន្ធ​អ៉ីនធើណេត។




 



 



៥. Rinrada Yoshi Thurapan
នាង​ Yoshi មាន​គេ​ស្គាល់​​ច្រើន​តាមរយៈ​បណ្តាញ​សង្គម ដោយ​សារ​មុខ​របស់​នាង​ដូច​តុក្កតា​ក្នុង​​ និង​ធ្លាប់​ថត​វីដេអូ​ចម្រៀង​ Baitoey Rsiam ដែល​ជា​បទ​ថៃ​ល្បី​ទូទាំង​ពិភពលោក​កាល​ពី​២០១៥​។ ​ Yoshi ធ្លាប់សម្តែភាពយន្ត ២ ទៅ ៣រឿង និងមានហ្វេន Follow គណនេយ្យ Instagram ​ជិត​មួយ​លាន​នាក់។




 
 




 



៤. Nathachat Hana Chanchiew
នាង Hana​​ មាន​ហ្វេន​ស្រឡាញ់ និង​ពេញចិត្ត​នាង​ច្រើន​ក្នុង​កម្មវិធី​​ប្រកួត​​ម៉ូដែល The Face Thailand រដូវ​កាល​ទី ៣។ បន្ទាប់​មក​នាង​ក៏​ចាប់​ផ្តើម​ល្បី​ឈ្មោះ​រហូត​ដល់​បច្ចុប្បន្ន ទោះបីជា​នាង​​ធ្លាក់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ប្រជែង​ក៏​ដោយ ហើយ​បាន​ធ្វើ​ឲ្យ​របស់​នាង​ខក​ចិត្ត​ជា​ខ្លាំង​។




 



 



៣. Chananchida Blossom Rungpetcharat
នាង Blossom ​​ចូល​រួម​ប្រកួតប្រជែង ​ក្នុង​កម្មវិធី​​ប្រកួត​​ម៉ូដែល The Face Thailand រដូវ​កាល​ទី ៣ តែ​មិន​បាន​គ្រង​តំណែង​ពី​លំដាប់​ថ្នាក់​លេខ ១ ដល់ លេខ ៣។ ទោះ​បី​ជា​យ៉ាង​ណា​នាង​ធ្លាប់​ឈ្នះ​ពាន​បវរកញ្ញា​ឯក​លេខ​១​ នៃ​ភេទ​ទី​៣ Miss Tiffany's Universe 2013។




 



 



២. Jiratchaya Mo Sirimongkolnawin
នាង​ Mo ​បាន​ឈ្នះ​ជា​ម្ចាស់​ពាន​​បវរកញ្ញា​ឯក​ភេទ​ទី ៣ ស្អាត​ជាង​គេ​បំផុត ក្នុង​កម្មវិធី Miss Tiffany's Universe ​ឆ្នាំ ២០១៦ និង​ពាន​បវរកញ្ញា​ឯក​ភេទ​ទី​ ៣​ អន្តរជាតិ Miss International Queen ​តំណាង​ឲ្យ​ប្រទេស​ថៃ។




 



 



១.Treechada Petcharat
ឈ្មោះ​ហៅ​ក្រៅ​ថា Poydជាភេទទី៣ បច្ចុប្បន្ន​នាង​ជា​តារា​សម្តែង​ និង​តារា​ម៉ូដែល​ មាន​អាយុ ៣១ឆ្នាំ ។ លោក​បាន​ចាប់​ផ្តើម​កែ​សម្ផស្ស​ ពី​បុរស​ទៅ​ជា​នារី​ពេញ​លក្ខណៈ​ តាំង​ពី​អាយុ ១៩ ឆ្នាំ។ ការ​កែ​សម្ផស្ស​របស់​លោក​បាន​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ឈាន​រហូត​ដល់​បាន​ថត​ភាពយន្ត​ហុងកុង​ជាមួយ​តារា​សម្តែង​ហុងកុង​ប្រុស​ល្បីៗ ដូចជា លោក Sean Lau លោក Louis Koo និង​លោក Nick Cheungក្នុង​ភាពយន្ត​រឿង The White Storm ចេញ​កាល​ពី​ឆ្នាំ​២០១៣។




 



 



Related Posts:

0 comments:

Post a Comment