
លោក Jian Feng បានប្ដឹងប្រពន្ធរបស់លោកចំពោះការផ្ដល់កំណើតឲ្យកូនស្រីដែលលោកហៅថា «អាក្រក់បំផុតមិនគួរឲ្យជឿ» ។

គាត់បានប្រាប់សារព័ត៌មាន The Irish Times ថា «ខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំដោយផុសចេញពីក្ដីស្រលាញ់អស់ពីដួងចិត្ត ប៉ុន្តែភ្លាមៗបន្ទាប់ពីកំណើតកូនស្រីទីមួយរបស់យើង យើងចាប់ផ្ដើមមានបញ្ហាអាពាហ៍ពិពាហ៍ ។

កូនស្រីរបស់យើងមុខអាក្រក់មិនគួរឲ្យជឿ ជាចំណុចដែលធ្វើឲ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង» ។ ដំបូងឡើយ លោក Jian Feng ចោទប្រកាន់ប្រពន្ធរបស់ខ្លួនពីការផិតក្បត់ ពីព្រោះលោកមិនជឿថាលោកជាឪពុករបស់ក្មេងដែលមានមុខមាត់មិនគួរឲ្យចាប់អារម្មណ៍ទាំងនេះទេ ។

ប៉ុន្តែ ការធ្វើតេស្ត DNA បានបង្ហាញថា លោកពិតជាឪពុកបង្កើតរបស់ក្មេងស្រីទាំងនោះមែន ។ បន្ទាប់មក ប្រពន្ធរបស់លោកបានរួចផុតពីការចោទប្រកាន់ពីអំពើផិតក្បត់ ប៉ុន្តែបានសារភាពថាខ្លួនបានធ្វើការវះកាត់កែសម្ផស្សដែលមានតម្លៃប្រហែល១០ម៉ឺនដុល្លា នៅប្រទេសកូរ៉េខាងត្បូង មុនពេលបានជួបជាមួយស្វាមី ។

លោក Jian Feng ក៏បានប្ដឹងប្រពន្ធដោយសំអាងលើហេតុផលថា ប្រពន្ធបានបង្ហាញរូបរាងមិនពិត លាក់បាំងមិនប្រាប់លោកពីការពិតនៃការវះកាត់កែសម្ផស្ស និងការបោកប្រាសលោកឲ្យជឿថានាងមានសម្រស់ស្រស់ស្អាត ។

ចៅក្រមយល់ស្របនឹងអំណះអំណាងរបស់លោក Jian Feng និងបានបញ្ជាឲ្យប្រពន្ធរបស់លោកបង់ថ្លៃសងជំងឺចិត្តជាង ១២ម៉ឺនដុល្លា ៕




អានព័ត៌មានថ្មីៗ
បែកធ្លាយដំណឹងថា..អតីតតារាថតស្រាតថៃ បានលែងលះប្តី ហើយមកចាប់ផ្តើមបន្តអាជីប ថតរឿងសិចឡើងវិញ ដោយសារហេតុផលមួយស្មានមិនដល់…
ប្រទេសថៃ ៖ លោកអ្នកប្រាកដជានៅចាំបាន ជាពិសេសមិត្តបុរសៗទាក់ទងទៅនឹងរឿងរ៉ាវអតីតតារាសិចថៃមួយរូបមានឈ្មោះពិតប្រាកដថា Kejsarin Chaichalermphol ដែលបានរៀបការជាមួយសេដ្ឋីវ័យចំណាស់អាយុ៧០ឆ្នាំ ជាស្ថាបត្យករឈ្មោះ ហារ៉ូល ជែននីងណេស្លែនជេអា រហូតមកទល់ពេលនេះ ចំណងស្នេហ៍អ្នកទាំង២ ប្រហែលជានឹងត្រូវដល់ទីបញ្ចប់ហើយ ។

ហេតុផលដ៏សំខាន់បំផុតនៃការលែងលះ រវាងតារាសិចថៃជាមួយនឹងប្ដីនេះ គឺនាងបានបញ្ជាក់ថា« នាងមិនដែលមានសេចក្ដីសុខផ្លូវភេទជាមួយប្ដីរបស់នាងទេ ព្រោះគាត់ចាស់ពេក ហើយថែមទាំងឈឺថែមទៀតផង»។












0 comments:
Post a Comment