
កាលពីរាត្រីថ្ងៃទី៦ មីនា ម្សិលមិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ ដែលមានវត្តមានតារាសិល្បៈទូទាំងប្រទេសបានចូលរួម ពិសេសនោះគឺមានវត្តមានថ្នាក់ដឹកនាំកំពូលៗក៏បានចូលរួមផងដែរ។ ជាមួយវត្តមានរបស់តារាសិល្បៈទាំងអស់គេក៏បានឃើញវត្តមានតារាចម្រៀងជើងចាស់លោក ណុប បាយ៉ារិទ្ធ នាពេលនោះ ហើយអ្វីដែលរឹតតែប្លែកទៀតនោះគឺ ជាមួយម៉ូតសម្លៀកបំពាក់របស់លោកផ្ទាល់តែម្តង គឺលោកបានពាក់អាវដែលមានប៉ាក់រូបហនុមានថែមទៀតផង។


បើយោងតាមការបង្ហោះរបស់លោក ណុប ប៉ាយ៉ារិទ្ធ លើគណនីហ្វេសប៊ុកបានឲ្យដឹងថា អាវដែលលោកបានពាក់ក្នុងថ្ងៃនោះគឺលោកបានចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើនដើម្បីសម្រិតសម្រាំង និងអភិរក្សវប្បធម៌ខ្មែរ តាមរយៈការប៉ាក់រូបហនុមាននៅលើអាវ។



ម្ចាស់បទ«សង្សារលេងៗ» បានសរសេររៀបរាប់ថា «យប់មិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង៣ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនឹងសិល្បៈករសិល្បៈការិនីជាច្រើនជំនាន់» ។



បងប្រុសលោក នីកូ បានបន្តថា «អរគុណដល់ក្រសួងវប្បធម៌ និង អរគុណដល់លោកគ្រូ សំអាង សម ដែលបានផ្តល់កិត្តិយសសម្រាប់រូបខ្ញុំនិងប្អូនស្រីនីសា និងអរគុណសម្រាប់ស្នាដៃនិពន្ធ បទភ្លេង និង ទំនុកច្រៀងចំនួន២បទដែលលោកគ្រូបានតាក់តែងអោយពួកខ្ញុំទាំង២សម្រាប់ច្រៀងក្នុងកម្មវិធីនេះ។ អរគុណបងស្នា ហាងកាត់ដេរ ប្រិយមិត្ត សាខាទួលស្វាយព្រៃ ដែលកាត់តួរអាវអាវកត្រង់មួយនេះសម្រាប់ខ្ញុំក្នុងរយៈពេលដ៍ខ្លី ។ អរគុណបងមល ម្ចាស់ហាងកាត់ដេរសិទ្ធិការ និងកូនជាងដែលជួយឌឹនយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលខ្ញុំចង់បាន នូវផ្នែកករអាវ និងក្បាច់ខ្មែរ ខ្ញុំពិតជាស្រលាញ់និងសរសើរនូវស្នាដៃរបស់បងណាស់»។





ចុងក្រោយលោក ណុប ប៉ាយ៉ារិទ្ធ ក៏បានអរគុណខ្លួនលោកដែលបានបង្កើតម៉ូត និង អ៊ុតគ្រីស្តាល់ រូបហនុមានដែលជាការរៀបត្បូងម្តងមួយគ្រាប់ទំរាំអ៊ុតបានពេញនូវរូបហនុមានមួយនេះគឺជិត៣ម៉ោង បើទោះបីជាហត់គេងមិនឆ្អែត តែលោកពិតជាសប្បាយចិត្តនឹងអ្វីដែលលោកបានធ្វើ៕ ប្រភព៖ កាសែតដេលី














0 comments:
Post a Comment