
មិនទាន់បានចូលប្រឡូកក្នុងវិថីសិល្បៈផងក្មួយប្រុសស្រីទាំង៣របស់ ដេនី ក្វាន់ មានកេរ្តិ៍ឈ្មោះល្បី និងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនបាត់ទៅហើយ។

១/ នាង ល្អហួស លេចមុខក្នុងរយៈពេលខ្លីប៉ុណ្ណោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកតែនាងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើមុខមាត់ និងរូបសម្ផស្សរបស់ក្មេងតូចរូបនេះថា ដូចតារាសម្ដែងថៃ អ្នកនាង យ៉ាយ៉ា ។ភាពស្រស់ស្អាត និងមុខមាត់ស្រដៀងតារាថៃរបស់ នាង ល្អហួស បានធ្វើឲ្យផលិតករ និងទូរទស្សន៍ក្នុងស្រុកមួយចំនួនទាក់ទងឲ្យថតរឿង និង ស្ប៉តជាដើម។ គួររម្លឹកថា នាង ល្អហួស ឬ ហៅថា យ៉ាយ៉ា ទី២មានអាយុ ៨ ឆ្នាំ មកពីខេត្តព្រះវិហារ នាង គឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៣ នាក់ ប្រុស២ ស្រី១។

២/ ចំណែកឯក្មួយប្រុសម្នាក់ទៀតរបស់ ដេនី ក្វាន់ វិញមានឈ្មោះ ណាហ្ស៊ីន ត្រូវបានហ្វេនៗចាប់អារម្មណ៍ថា មុខមាត់របស់គេដូចសាសន៍អឺរ៉ុបពិតៗ ខុសពីម្ដាយ និងសាច់ញាតិដែលមានពណ៌សម្បុរ និងរូបរាងជាជនជាតិអាស៊ី។បច្ចុប្បន្ន ណាហ្ស៊ីន មានអាយុ ១៦ឆ្នាំ មកពីខេត្តព្រះវិហារ ជាកូនទី១ ក្នុងចំណោមបងប្អូន ៣ នាក់ ដែលមានឪពុកម្ដាយជាអ្នករកស៊ីនៅខេត្តព្រះវិហារ។ ណាហ្ស៊ីន ទើបតែបញ្ចប់ថ្នាក់ទី១២ កាលពីឆ្នាំ ២០១៧ កន្លងទៅហើយត្រៀមនឹងចូលសិក្សានៅសាកលវិទ្យាល័យក្នុងពេលឆាប់ៗនេះ។ គោលបំណងទៅថ្ងៃខាងមុខចង់ក្លាយជាអ្នកសិល្បៈមួយរូបផងដែរ។

៣/ បើនិយាយពី ឡាដៃ សក្ដា វិញដើមហេតុដំបូងដែលធ្វើឲ្យផលិតករចាប់អារម្មណ៍មកលើ រូបនាង ក្រោយពីអ្នកនាង ចោម ច័ន្ទ ត្រូវជាម្ដាយមីងយករូបនាង ទៅបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីប៉ុន្មានខែមុន ក្រោយមកក៏ធ្វើឲ្យផលិតករចាប់អារម្មណ៍ ហើយក៏បានទាក់ទងមករូបនាង ជាបន្តបន្ទាប់ដើម្បីថតខ្សែភាពយន្ត។

បច្ចុប្បន្ននេះកញ្ញា ឡាដៃ សក្ដា មានអាយុ១៧ ឆ្នាំ រៀនថ្នាក់ទី ១០ នៅវិទ្យាល័យមួយនៅខេត្តព្រះវិហារ នាង គឺជាកូនទី២ក្នុងចំណោមបងប្អូន ៣ នាក់ប្រុស១ ស្រី២ ។ ចំណែកឯឪពុកម្ដាយ នាងវិញគឺជាអ្នកមានមុខមាត់នៅខេត្តព្រះវិហារ៕
0 comments:
Post a Comment