
ភ្នំពេញ៖ យុវជនគ្រប់រូបមានកាតព្វកិច្ចមួយគឺ ខិតខំរៀនសូត្រ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ ដូចពាក្យចាស់ពោលថា «យុវជនជាទំពាំងស្នងឫស្សី»។ ក្នុងន័យនេះ ចង់បង្ហាញថា មនុស្សម្នាក់មិនអាចរស់នៅបានយូរអង្វែងទេ ម្ល៉ោះហើយមានតែយុវជនជំនាន់ក្រោយប៉ុណ្ណោះ ដែលជាអ្នកបន្តវេន ហើយអ្នកបន្តវេននោះទៀតសោត គឺគេត្រូវការអ្នកចេះអ្នកដឹង ដើម្បីចូលរួមកសាងប្រទេសជាតិឲ្យបានរុងរឿង។គិតផ្ទុយពីពាក្យស្លោកខាងលើ យុវជន និងយុវតី ពីរនាក់ ដែលត្រូវបានគេស្គាល់ថា ជាសិស្សសាលានោះ បានប្រព្រឹត្តទង្វើឆ្គាំឆ្គងប្រណៃខ្មែរ ដោយឱបថើបគ្នានៅកៀនរបងសាលា។ ទង្វើអសីលធម៌នេះ អ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំងថា «នាំឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ និងមិនសាកសមជាសិស្សសាលាឡើយ»។ទាក់ទិនរឿងនេះ តារាញូស៍ សូមផ្តាំទៅប្អូនៗសិស្សានុសិស្សទាំងអស់ គួរតែចៀសវាង ការមានស្នេហាក្នុងវ័យសិក្សា ព្រោះនាំឲ្យប្អូនៗ បាត់បង់ឱកាសសិក្សា និងអាចខូចអនាគត់ទៀតផង៕







0 comments:
Post a Comment