
មានហេតុការណ៍ដ៏រន្ធត់មួយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គម ដោយយោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូនិងរូបភាពជាច្រើនសន្លឹកព្រមទាំងសរសេរថា៖ "ងៃនេះមកថតការ ប៉ះកូនក្រមុំត្រូវខ្មោចចូល" កូនក្រមុំដែលត្រូវខ្មោចចូលនៅក្នុងថ្ងៃពិធីរៀបមង្គលការរបស់ខ្លួន ធ្វើឲ្យនាងនិយាយរវើរវាយ មិនដឹងអ្វីឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាច់ញាតិទាំងសងខាង។

បន្ទាប់ពីបានបន់ស្រន់មិនបានប៉ុន្មានផង កូនក្រមុំក៏មានសភាពដូចធម្មតាវិញនេះហើយជាជំនឿដែលយើងមិនអាចខ្វះបានព្រោះស្ដែងៗអីចឹង បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់ដូចធម្មតាវិញពិធីមង្គលការក៏បានប្រារព្ធបន្តរហូតដល់ចប់ចុងចប់ដើម។ភ្លាមៗនោះដែរ សាច់ញាតិបងប្អូនបានរត់ទៅហៅគ្រូអាចារ្យ មកជួយនិយាយបែរបន់ខ្មោចកុំឲ្យមកបៀតបៀនកូនចៅតទៅទៀត សូមឲ្យកូនចៅបានសប្បាយខុសទាស់យ៉ាងណាកូនចៅព្រមសែនព្រេនជូន៕

អានព័ត៌មានថ្មីៗ
មកមើលមុខហ្ស៊ីនរបស់ ភរិយា ឧកញ៉ា ហុង ពីវ ពេលមិនទាន់តែងខ្លួនមើលទៅ Cute កប់
ភ្នំពេញ៖ កាលពីកន្លងទៅនេះគេឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់លោកស្រី លី យ៉ាណា ដែលជាភរិយារបស់ ឧកញ៉ា ហុង ពីវ តែងតែបង្ហាញពីជីវិត ដ៏គួរឲ្យស្ញប់ស្ញែង មានផ្ទះវីឡា ឡាន វត្ថុប្រើប្រាស់ទំនើបៗ ទាន់សម័យ និងការធ្វើដំណើរកំសាន្តទាំងក្នុង និងក្រៅប្រទេសទៀតផង។ ទាំងនេះ បានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុក ជាពិសេសមនុស្សស្រីភាពច្រើនច្រណែន និងចង់បានជីវិតដូចជា លោកស្រី លី យ៉ាណា គ្រប់គ្នាតែម្ដង។


ពិតជាកម្របានឃើញណាស់ ពីជីវិតឯកជនបែបសាមញ្ញៗរបស់លោកស្រី លី យ៉ាណា ដែលជាភរិយាដ៏ស្រស់ស្អាតរបស់លោកឧកញ៉ា ហុង ពីវណាស់។ គេមិនអាចស្មានដឹង ពីវាសនារបស់មនុស្សបានទេ ប៉ុន្ដែមនុស្សគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅស្រណុកសុខស្រួល មានបាន មិនខ្វះមុខក្រោយ។



ជាក់ស្ដែង បើក្រឡេកមកមើល លោកស្រី លី យ៉ាណា ឯណោះវិញ ដែលត្រូវបានគេដឹងថា គឺជាអតីតតារាបង្ហាញម៉ូត ដែលបច្ចុប្បន្ន បានវិវត្តន៍ខ្លួនទៅជា «លោកជំទាវ» មានទ្រព្យមិនចេះខ្វះ ដោយធ្វើជាភរិយារបស់ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរី ពិភពថ្មី។

មិនតែប៉ុណ្ណោះ ក្រៅពីមានទ្រព្យសម្បត្ដិយ៉ាងសន្ធឹកសន្ធាប់ និងមានគេគោរពស្រឡាញ់ កោតក្រែង ឲ្យតម្លៃហើយ លោកស្រី លី យ៉ាណា និងស្វាមី ទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អូន រ៉ូប៊ី ទៀតផង។ ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យមហាជនរឹតតែចាប់អារម្មណ៍ជាខ្លាំងនោះ ទោះបីជា ជំទាវ លី យ៉ាណា មិនតុបតែងខ្លួនក៏ដោយ ក៏នៅតែស្រស់ស្អាតដដែល៕




















0 comments:
Post a Comment