
ពេជ្រសោភា ដែលជាតារាចម្រៀងល្បីប្រចាំ ផលិតកម្មហង្សមាស បានប្រាប់អ្នកកាសែតថានៅក្នុងឆ្នាំ ២០១៨នេះ នាងមានតម្លៃខ្លួនច្រៀងទ្បើងខ្ពស់ដូចគេថាមែនគឺ ២៥០០ដុល្លារ តែតម្លៃនោះគឺមិនជាទូទៅទេគឺទៅតាមប្រភេទកម្មវិធី Concert ហើយនាងថាសង្ឃឹមឆ្នាំនេះរកចំណូលបានច្រើនជាងឆ្នាំមុនព្រោះថាមានគេកក់ជាបណ្ដើរៗហើយសម្រាប់ការច្រៀងនៅរដូវធ្លាក់ភ្លៀងនោះ។



គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០១៨នេះតារាចម្រៀងស្រីៗជូមុខរបស់ផលិតកម្មរស្មីហង្សមាសសុទ្ធតែមានទីផ្សារចម្រៀងល្អដោយលេចមុខទាំងស្ពតពាណិជ្ជកម្មនិងតាមConcert ធំៗគ្រប់ខេត្តក្រុងទាំងអស់។


បើតាមកាឲ្យដឹងពីអ្នករៀបចំកម្មវិធីប្រគុំតន្ដ្រីម្នាក់ដែលច្រើនដាក់ទិសដៅក្នុងការយកតារាល្បីៗរបស់ហង្សមាសទៅឡើងឆាករបស់ខ្លួននោះបានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០១៨នេះតម្លៃខ្លួនតារាចម្រៀងពេជ្រ សោភា គឺសឹងតែស្មើរឱក សុគន្ធកញ្ញា ទៅហើយគឺពេជ្រសោភា ស៊ី១កម្មវិធីតម្លៃ ២៥០០ដុល្លារ ចំណែកសុគន្ធកញ្ញា វិញ២៨០០ ទៅ៣០០០ដុល្លា៕





0 comments:
Post a Comment