
ប្រិយមិត្តប្រាកដជាស្គាល់មិនខានទេពីភាពល្បីល្បាញរបស់កំពូលតារាសម្ដែងមានថ្វីដៃក្បាច់គុនកុងហ្វូ លី លានជា ដែលឈ្មោះនៅក្នុងបញ្ជីជាតិថា «Jet Li» មានវ័យ ៥៤ ឆ្នាំហើយលោកក៏បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨២ មកម៉្លេះ និងមានឈ្មោះល្បីរន្ទឺជុំវិញពិភពលោក។





បើក្រឡេកមកមើលពីជីវិតឯកជនរបស់លោក លី លានជា វិញគឺបានរៀបការមានប្រពន្ធដល់ទៅពីរដង ដោយក្នុងនោះលោកបានរៀបការជាតារាសម្ដែងចិន «Huang Qiuyan» បានរស់នៅជាមួយគ្នាពីឆ្នាំ ១៩៨៧ ដល់ ឆ្នាំ ១៩៩០ មានកូន ២ នាក់គឺ Taimi Li និង Si Li បន្ទាប់មកអស់រយៈពេល ៩ ឆ្នាំលោកបានសម្រេចចិត្តរៀបការប្រពន្ធទី ២ ដែលជាតារាស្រីចិនឈ្មោះ «Nina Li» នៅឆ្នាំ ១៩៩៩ និងមានកូន ២ នាក់មានឈ្មោះថា Jane Li និង Jada Li ហើយក៏បានរស់នៅជាមួយគ្នារហូតដល់ពេលបច្ចុប្បន្ន៕
ខាងក្រោមនេះគឺ នាង Nina Li ប្រពន្ធទី ២ របស់ លី លានជា៖




ខាងក្រោមនេះគឺ នាង Huang Qiuyan ប្រពន្ធទី ១ របស់ លី លានជា៖


0 comments:
Post a Comment