
ពេរូ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទសម្លាប់ប្រពន្ធដោយការប្រើគ្រាប់រំសេវផ្ទុះជាឧបករណ៍ល្បែងផ្លូវភេទ ។
តាមសេចក្តីរាយការណ៍បានអោយដឹងថា ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីស្វាមីរបស់នាងបានប្រើគ្រាប់បែកម៉ូទ័រដែលមានអង្កត់ផ្ចិតទំហំ 2.4 អ៊ីញជាឧបករណ៍ល្បែងផ្លូវភេទខណៈដែលគាត់ស្រវឹង។


បុរសជាប្តីនោះបានប្រាប់ប៉ូលីសថាគាត់បានស្រវឹង ដូច្នេះហើយគាត់មិនអាចចងចាំបានច្រើនទេអំពីសកម្មភាពផ្លូវភេទជាមួយប្រពន្ធរបស់គាត់នៅផ្ទះរបស់ពួកគេនៅ Arequipa, ប្រទេសប៉េរូ នោះ។
គាត់បាននិយាយថាខ្លួនបានរំលឹកប្រពន្ធរបស់គាត់ដែលសុំឱ្យគាត់ប្រើវត្ថុជុំវិញផ្ទះជាប្រដាប់លេងក្នុងការរួមភេទ ប៉ុន្តែមិនយូរប៉ុន្មានប្រពន្ធគាត់ក៏គេងបាត់ ។


គាត់បានអះអាងថាខ្លួនគ្រាន់ទើបដឹងពីអ្វីគ្រប់យ៉ាងដែលកើតលើប្រពន្ធរបស់ខ្លួន នៅពេលដែលស្វាងពីស្រវឹង ហើយឃើញថាប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mirror បានរាយការណ៍ថា Cornejo ត្រូវបានគេជឿថាគែទំនងជាបានប្រើកាំភ្លើងត្បាល់ម៉ូទ័រ ដែលទុកក្នុងផ្ទះដូចជាប្រដាប់ប្រដាលេងសិចលើប្រពន្ធរបស់គាត់នៅពេលដែលពួកគេត្រលប់មកពីផឹកស្រាច្រើន។



មន្ត្រីប៉ូលីសក៏បានរាយការណ៍ផងដែរថា ពួកគេបានរកឃើញកាំភ្លើងត្បាល់ដែលមានស្នាមប្រឡាក់ឈាមនិងរោមប្រដាប់ភេទនៅលើវា ហើយក៏បានរកឃើញនៅក្នុងកាបូបមួយក្នុងចំណោមប្រដាប់ប្រដារួមភេទដទៃទៀត។
មានសេចក្តីបន្ថែមថា ថ្នាំបំបាត់ការឈឺចាប់ក៏ត្រូវបានគេរកឃើញផងដែរហើយគេជឿថាវាត្រូវបានគេប្រើដើម្បីគ្រប់គ្រងការឈឺចាប់។ បច្ចុប្បន្ននេះ Cornejo ត្រូវបានចាប់ខ្លួនពីបទសង្ស័យលើឃាតកម្ម។



ឪពុករបស់ជនរងគ្រោះឈ្មោះថា Washington Llerena បាននិយាយថាកូនប្រសារបស់គាត់គួរតែត្រូវជាប់គុកចំពោះអ្វីដែលគាត់បានធ្វើដាក់កូនស្រីរបស់គាត់។
ឪពុកជនរងគ្រោះបន្ថែមថា "ខ្ញុំនឹងបន្តការតតាំងនេះដល់ទីបញ្ចប់" ។




ប្រភព៖ Ladibible
0 comments:
Post a Comment