Monday, March 12, 2018

មិននឹកស្មានសោះថាខេមគឺជាតារាចម្រៀងម្នាក់ដែលអ្នកនិពន្ធ​ធ្វើបាបជាងគេដោយសារតែ



ភ្នំពេញ៖ 

លោក ខេម បច្ចុប្បន្ននេះគឺជាតារាចម្រៀងមួយដួងដ៏ល្បីល្បាញ ប្រចាំនៅក្នុងផលិតកម្មថោន ដោយមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

នៅក្នុងនោះដែរ គេសង្កេតឃើញថាលោកខេម គឺជាតារាចម្រៀងប្រុសម្នាក់ ដែលនិយមច្រៀងតែបទមនោសញ្ចេតនា កម្សត់ៗ ស្រក់ទឹកភ្នែក និយាយអំពីជីវិតព្រាត់ប្រាស គ្មានសេចក្តីសុខ ឬត្រូវឃ្លាតឆ្ងាយចេញពីស្រុកកំណើត។

ជាពិសេស បើបទស្នេហាវិញគឺ លោកខេម ក៏តែងតែនិយមបកស្រាយនូវបទចម្រៀងស្នេហាបែបកម្សត់ៗ មិនសមបំណង ស្រលាញ់គេ តែគេមិនស្រលាញ់វិញផងដែរ។

ជាក់ស្តែង បទចម្រៀងស្នេហាកម្សត់ៗដែលត្រូវខាងស្រីបដិសេធស្នេហ៍របស់លោកខេម រួមមានដូចជាបទ 

ជាតិនេះកើតមកសម្រាប់តែគេបោះបង់ សារភាពស្នេហ៍តែអូនមិនស្រលាញ់ លាហើយស្នេហ៍ក្បត់ ខ្ញុំខ្លាចហើយលុយ នំខេកល្វីង កុំយំអាណិតបង កុំទាន់ស្រលាញ់គេឱ្យច្រើនជាងបង លាស្នេហ៍អ្នកមាន បេះដូងបងមិនអាចគ្មានអូន ពូម៉ូតូឌុប តាំងពីស្គាល់គេអូនប្លែកខ្លាំងណាស់ បេះដូងអើយ ភ្នែកអើយភ្នែក

-ល-។

ចំណែកឯបទនិយាយពីជីវិតវិញ ក៏គ្មានបទណាសប្បាយៗដែរ គឺមានតែរឿងជីវិតក្រីក្រ  កើតទុក្ខ ត្រូវចាកចេញ ពីស្រុកទៅធ្វើពលករគេ ត្រូវភរិយាក្បត់ចិត្ត ជាក្មេងពាល ជាដើម។

ដោយនៅរួមមានជាច្រើនដូចជាបទ 

ជីវិតក្មេងពាល យោធាពិការ ប្តីអ្នកក្រ ជីវិតអ្នកក្រ ឈាមលោកឪពុក លើលោកនេះអ្នកណាចង់ក្រ ជីវិតអ្នកប្រដាល់ គ្រោះថ្នាក់ចរាចរណ៍ បេះដូងពលករ 

និងបទចម្រៀងកម្សត់ៗជាច្រើនបទទៀត។

សរុបមកគឺឱ្យតែបទណាកម្សត់ រៀបរាប់ពីរឿងជីវិតវេទនា គឺត្រូវធ្លាក់មកលើលោកខេម ជាអ្នកបកស្រាយស្ទើរតែទាំងអស់ ដោយសារវាត្រូវនឹងសម្លេងស្អកៗរបស់លោកផងដែរ៕

ចុះប្រិយមិត្តវិញយល់ដូច្នេះទេ?




 



 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment