


បន្ទាប់ពីដឹងការពិតធ្វើអោយខាងស្រីខឹងសម្បាយ៉ាងខ្លាំងមិនគួរណាមនុស្សប្រុសដែលខ្លួនខំស្រឡាញ់អស់រយះពេលជាយូរលាក់បាំងនឹងនាង ទៅស្រឡាញ់ប្រុសដូចគ្នាចឹងសោះដោយសារតែកំហឹងស្រឡាញ់គួបផ្សំនឹងភាពស្អប់ខ្ពើមមនុស្សដែលស្រឡាញ់ខុសធម្មជាតិបានធ្វើអោយខាងស្រីបាញ់ខាងប្រុសស្លាបនៅនឹងកន្លែង នៅមុខផ្ទះរបស់ជនរងគ្រោះតែម្ដង។


ប្រភពព័តមានបានអោយដឹងថាជនរងគ្រោះ និងនារីបង្ករហេតុ ក្រោយពីស្រលាញ់គ្នា ៩ឆ្នាំកំពុងតែមានគំរោងថានឹងរៀបការនៅដើមខែ ៩នេះ តែស្រាប់តែមានអ្នកផ្ញើរសារមកតាម Lineព្រមជាមួយនឹងរូបភាពប្រុសជាសង្សារដែលកំពុងតែថើបគ្នា ជាមួយនឹងមិត្តស្និតស្នាលរបស់គេនៅក្នុងផ្ទះ ។


ដោយសារតែចង់ដឹងអោយជាក់ច្បាស់ នាងបានមកផ្ទះរបស់សង្សារ ហើយសំរុកចូលក្នុងផ្ទះដោយខឹងយ៉ាងខ្លាំងពេលដែលនាងបានឃើញសង្សារកំពុងតែមានអីៗជាមួយ នឹងមិត្តប្រុសដែលស្និតស្នាលទ្រាំមិនបានក៏ទាញកាំភ្លើងបាញ់សង្សាររបស់ខ្លួនស្លាប់នៅនឹងកន្លែង ។នារីបង្ករមានឈ្មោះថា ប្រៈផាវឌី ម៉ានស៊ីហ្វាក្រោយពីបង្ករហេតុមិនបានរត់គេចខ្លួនទេ អង្គុយចាំប្រគល់ខ្លួនជូនប៉ូលីសរួមទាំងសុំទោសឪពុកម្ដាយសាច់ញាតិបងប្អូន ដែលនាងបានធ្វើទៅដោយខ្វះការពិចារណា៕


Related Posts

0 comments:
Post a Comment