
កាលពីថ្ងៃទី23 ខែមករា ឆ្នាំ2018 កន្លងមកនេះមានហេតុការាណ៍ដ៏គួអោយរន្ធត់មួយនឹងបានផ្សព្វផ្សាយដោយវេបសាយMirror នារីម្នាក់នាងឈ្មោះ អេននេកា បាតដិង ជនជាតិអូស្រ្តាលី ដែលបានជួបនឹងរឿងស្មានមិនដល់ គឺជាវិនាសកម្មរបស់ពួកបុរសមួយក្រុម។

ខណៈដែលនាងកំពុងហែលទឹកក្បែបរិវេណនោះ គឺស្រាប់តែបានឮសម្លេងបុរសមួយក្រុមស្រែកលាន់ ដំបូងនាងស្មានតែមានសត្វសាហាវចេញពីក្នុងទឹកមករំខាន តែពេលនាងរត់ទៅសួរស្រាប់តែពួកគេប្រាប់ថាមិត្តរបស់គេរអិលជើងធ្លាក់ទឹកជ្រៅជាកន្លែងដែលហូរខ្លាំង ។នាងព្យាយាមខលហៅសមត្ថកិច្ចតែតំបន់នោះគ្មានសេវ៉ា នាងត្រូវចំណាយពេលបើកឡានរយះពេល 10នាទី ទើបដល់កន្លែងមានសេវ៉ា ហើយទើបអាចខលទៅសមត្ថកិច្ចបាន ទីបំផុតវាហួសពេលអស់ទៅហើយ ព្រោះបុរសម្នាក់នោះបោកក្បាលនឹងថ្មហើយជាកន្លែងទឹកហូរខ្លាំងធ្វើឲ្យមិត្តគេមិនអាចជួយបាន នាងសោកសៅជាខ្លាំងចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត ល្ងាចឡើងទើបសមត្ថកិច្ចធ្វើកាស្រង់សពជនរងគ្រោះមកបាន។


0 comments:
Post a Comment