
វាគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅក្នុងល្អាងភ្នំនៃប្រទេសស្លូវេនី ដែលអាចចូលបានតែ រថភ្លើងក្រោមដី នាពេលនេះ អ្នកវិទ្យាសាស្ដ្របាន រង់ចាំមើល យ៉ាងអន្ទះសានឹងស៊ុតជាង ៥៧ គ្រាប់ របស់កូននាគ "baby dragon"។

"Baby dragon" នេះមិនមែនជានាគពិតប្រាកដអ្វីនោះទេ តែជា olms បុរាណ មានពណ៌សម្បុរសស្លេក ស្ថិតក្នុងពពួកសត្វ ថ្លែនបង្គួយ មិនមានភ្នែក ដែលស្រដៀងនឹងសត្វ ក្នុងរឿងព្រេងបុរាណ នេះបើតាមអ្នកជីវសាស្ដ្រលោក Sašo Weldt ដែលជាអ្នកសិក្សា ផ្នែកថលជលិក ក្នុងល្អាងភ្នំ Postojna នៃប្រទេសនេះ បានលើកឡើង។ នៅក្នុងនេះ បានឲ្យដឹងពីលោក Sašo Weldt ទៀតថា olms មានវត្ដមាន នៅលើពិភពលោកនេះយ៉ាងតិច ១៥លានឆ្នាំមកហើយ និងប្រជាជនស្លូវេនី គឺជាអ្នករកឃើញ និងចងក្រងជាឯកសារទុកមុនគេ តាំងពីពាក់កណ្ដាល សតវត្សទី១៧ នៅពេលដែលពពួកសត្វនេះ បានបណ្ដែតខ្លួនចេញពី បាតទន្លេបន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង។ ដំបូងឡើងប្រជាជនមិនបានស្គាល់ថា វាជាអ្វីនោះទេ ទើបពួកគេបាន នឹកឃើញដល់រឿង នាគព្រួសភ្លើងពីក្នុងល្អាងភ្នំ និងពួកគេយល់ថា olms ទាំងនេះ ជាកូនរបស់នាគ។ ជាក់ស្ដែង olms នេះមិនចេះព្រួសភ្លើងអ្វីនោះទេ ទោះជាពួកវា រីកលូតលាស់ធំប៉ុណ្ណាក៏ដោយ តែពួកវា មានបុគ្គលិកលក្ខណៈពិសេស ខុសពីសត្វដទៃទៀត។
យ៉ាងណាមិញ គេជឿជាក់ថា ពួកវា អាចរស់នៅរហូតដល់ ១០០ឆ្នាំ ឬច្រើនជាងនេះ និងពួកវាអាចរស់នៅ ដោយគ្មានចំណី រហូតដល់ ១០ឆ្នាំ។ សត្វនេះអាចរីកលូតលាស់ ជាមធ្យមគឺ ២៥សង់ទីម៉ែត្រ ហើយឈ្មោល តូចជាងញី និងមានម្រាមជើងតូចៗ ចំនួន៣។ មួយវិញទៀត ពួកវាមានស្បែកសស្លេក និងស្បែកនេះគ្របពី លើភ្នែកពួកវាផងដែរ ប៉ុន្ដែពួកវាមិនត្រូវ ការប្រើភ្នែកនេះនោះទេ ដោយពួកវាមានវិញ្ញាណពិសេស ដូចជា ក្លិន និងការស្ដាប់ ហើយពួកវាអាចចាប់បាន ពន្លឺ, អគ្គិសនី ឬម៉ាញេទិចជាដើម។ លោក Sašo Weldt បានពន្យល់ទៀតថា olms ញី អាចផលិតបានសារឡើងវិញ មួយដងជារៀងរាល់ ៦ទៅ៧ឆ្នាំ ដែលការបង្កបង្កើតដ៏កម្រនេះ បានឃើញតែនៅក្នុងមន្ទីរពិសោធន៍ និងនេះជាលើកទីមួយ ដែលដាក់បង្ហាញដល់ សាធារណៈជនក្នុងទស្សនានៅក្នុងល្អាងភ្នំ ដែលជាកន្លែងរបស់គាត់ធ្វើការ ស្ថិតនៅចំងាយ ២៤គីឡូម៉ែត្រពីតំបន់ Postojna នៃភាគនិរតី ស្លូវេនី ។
គួរបញ្ជាក់ថា ស៊ុតដំបូង ត្រូវបានរកឃើញនៅក្នុងល្អាងភ្នំកាលពីឆ្នាំ ២០១៣ តែជាសំណាងអាក្រក់ ពួកវាត្រូវបាន olms ផ្សេងទៀតស៊ី មុននឹងកើតចេញមក ហើយកាលពីចុងខែ មករាឆ្នាំនេះ ក្រុមអ្នកទេសចរ បានកត់សំគាល់ឃើញ ស៊ុតរបស់ olms នេះជាថ្មីម្ដងទៀត និងនាពេលនេះ ពួកវាបានកើនឡើងលើសពី ៥៧ស៊ុត។ សម្រាប់លើកនេះ លោក Sašo Weldt បានយក olms ផ្សេងទៀតចេញពី កន្លែងស៊ុតពងនេះ ដើម្បីការពារកុំឲ្យពួកវា ស៊ីម្ដងទៀត និងក្រុមការងារពួកគាត់ ជឿជាក់ថា ពួកវានឹងអាចបង្កកំណើត បានដោយជោគជ័យ នៅ ៣ទៅ៤ខែខាងមុខនេះ៕








អានព័ត៌មានថ្មីៗ ញាក់សាច់!! ឃើញស្អាតៗអីចឹង តិចច្រឡំថាស្រី តាមពិតគឺជា…
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ស្គាល់ តារាថៃភេទទី៣ មានសម្រាស់ស្រស់ស្អាត ព្រមទាំងគ្រងតំណែងជាបវរកញ្ញាឯក តារាម៉ូដែល តារាសម្ដែង ឫតាមបណ្ដាញសង្គម។
១០. Chalisa Rose Yuemchai
នាង Roseល្បីឈ្មោះដោយសារដើរតួសម្ដែងបែបកំប្លែងចិន ថតនៅ Lost in Thailand ប្រទេសថៃ។ រឿងនេះរកប្រាក់ចំណេញរហូតទៅដល់107 លានដុល្លា។ ទស្សនិកជនភ្ញាក់ផ្អើល ខណៈដែរនាងអាចនិយាយភាសា ចិន "Mandarin" បានយ៉ាងល្អ បន្ទាប់មកនាងក៏មានអ្នកគាំទ្រជនជាតិចិនយ៉ាងច្រើន។


៩. Patta Nadia wiruntanaki
នាង Nadia ធ្លាប់ឈ្នះពានរង្វាន់ជាបវរកញ្ញាឯកថៃ Miss Mimosa Queen Thailand ក្នុងឆ្នាំ ២០១៥ ក្នុងទីក្រុង Pattaya ប្រទេសថៃ។ បន្ទាប់មកនាងនូវតែបន្តការងារក្រៅម៉ោងធ្វើជាម៉ូដែល និងអ្នករាំ។



៨. Pemika Pynk Ditsayamethanont មានហ្វេនFollowers 100,000អ្នកក្នុងហ្វេសប៊ុក
នាងPynkទទួលបាននាមជាអ្នកនាំពាក្យតារាម៉ូដែលសម្រាប់មន្ទីរពេទ្យវះកាត់កែសម្ផស្សមួយក្នុងប្រទេសកូរ៉េខាងត្បូង។



៧. Monthana Jeen Chuthatus
នាង Jeen អាយុ ២០ឆ្នាំ ល្បីឈ្មោះដោយសារការបង្ហាញនៅកន្លែងដាក់ពាក្យបម្រើយោធា ធ្វើឲ្យមនុស្សជាច្រើនចោមរោមសុំនាងថត ដោយសារតែនាងមានសម្រស់ស្រស់ស្អាត ក្រោយមកពួកគេនាំគ្នាយករូបថតដែលបានថតជាមួយនាងទៅបង្ហោះក្នុងបណ្ដាញសង្គម ធ្វើឲ្យនាងល្បីតាំងពីពេលនោះមក។



៦. Woranun Frame Nalatworasakul
នាងFrame អាយុ ២២ឆ្នាំ នាងមានគេស្គាល់ច្រើនតាមបណ្ដាញសង្គម ខណៈពេលនាងទៅដាក់ពាក្យបម្រើយោធា ព្រោះតែរូបរាងស្រស់ស្អាត ស្រលូន នាងបានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ថៃជាច្រើន។ នាងត្រូវបានគេស្គាល់ច្រើនតាមរយៈការប្រកួតផលិតភាពយន្តខ្លី មានចំណងថា "Crazy Love" សម្តែងជាតួឯករួចបង្ហោះតាមប្រព័ន្ធអ៉ីនធើណេត។



៥. Rinrada Yoshi Thurapan
នាង Yoshi មានគេស្គាល់ច្រើនតាមរយៈបណ្តាញសង្គម ដោយសារមុខរបស់នាងដូចតុក្កតាក្នុង និងធ្លាប់ថតវីដេអូចម្រៀង Baitoey Rsiam ដែលជាបទថៃល្បីទូទាំងពិភពលោកកាលពី២០១៥។ Yoshi ធ្លាប់សម្តែភាពយន្ត ២ ទៅ ៣រឿង និងមានហ្វេន Follow គណនេយ្យ Instagram ជិតមួយលាននាក់។



៤. Nathachat Hana Chanchiew
នាង Hana មានហ្វេនស្រឡាញ់ និងពេញចិត្តនាងច្រើនក្នុងកម្មវិធីប្រកួតម៉ូដែល The Face Thailand រដូវកាលទី ៣។ បន្ទាប់មកនាងក៏ចាប់ផ្តើមល្បីឈ្មោះរហូតដល់បច្ចុប្បន្ន ទោះបីជានាងធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតប្រជែងក៏ដោយ ហើយបានធ្វើឲ្យរបស់នាងខកចិត្តជាខ្លាំង។



៣. Chananchida Blossom Rungpetcharat
នាង Blossom ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតម៉ូដែល The Face Thailand រដូវកាលទី ៣ តែមិនបានគ្រងតំណែងពីលំដាប់ថ្នាក់លេខ ១ ដល់ លេខ ៣។ ទោះបីជាយ៉ាងណានាងធ្លាប់ឈ្នះពានបវរកញ្ញាឯកលេខ១ នៃភេទទី៣ Miss Tiffany's Universe 2013។



២. Jiratchaya Mo Sirimongkolnawin
នាង Mo បានឈ្នះជាម្ចាស់ពានបវរកញ្ញាឯកភេទទី ៣ ស្អាតជាងគេបំផុត ក្នុងកម្មវិធី Miss Tiffany's Universe ឆ្នាំ ២០១៦ និងពានបវរកញ្ញាឯកភេទទី ៣ អន្តរជាតិ Miss International Queen តំណាងឲ្យប្រទេសថៃ។



១.Treechada Petcharat
ឈ្មោះហៅក្រៅថា Poydជាភេទទី៣ បច្ចុប្បន្ននាងជាតារាសម្តែង និងតារាម៉ូដែល មានអាយុ ៣១ឆ្នាំ ។ លោកបានចាប់ផ្តើមកែសម្ផស្ស ពីបុរសទៅជានារីពេញលក្ខណៈ តាំងពីអាយុ ១៩ ឆ្នាំ។ ការកែសម្ផស្សរបស់លោកបានធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឈានរហូតដល់បានថតភាពយន្តហុងកុងជាមួយតារាសម្តែងហុងកុងប្រុសល្បីៗ ដូចជា លោក Sean Lau លោក Louis Koo និងលោក Nick Cheungក្នុងភាពយន្តរឿង The White Storm ចេញកាលពីឆ្នាំ២០១៣។



0 comments:
Post a Comment