Friday, March 9, 2018

ស៊ែរចែកគ្នាដឹងផងបើចង់ឱ្យកូនកើតមកខ្ពស់ស្អាតបញ្ញាឆ្លាតវៃអ្នកម្តាយគួរទទួលទានបន្លែ៨មុខនេះ



ក្រៅពី​សាច់ ត្រី ស៊ុត ទឹកដោះគោ…ពិត​ប្រាកដ​ណាស់ បន្លែ​ក៏​សំខាន់​ផងដែរ។ វា​បាន​ផ្តល់​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ដល់​សុខភាព​ម្តាយ និង​កូន ហើយ​បន្លែ​ក៏​ជា​ប្រភព​នៃ​កាល់ស្យូម​ច្រើន​ទៀត​ផង។ ញ៉ាំ​បន្លែ​ជួយ​ឱ្យ​កូន​កើត​មក​សុខភាព​ល្អ រាងកាយ​រឹងមាំ។ ខាងក្រោម​នេះ​ជា​កំពូល​បន្លែ​សម្បូរ​កាល់ស្យូម​ច្រើនបំផុត៖

ស្ពៃតឿ
















សំបូរទៅដោយ ជាតិប៉ូតាស្យូម ស្ពៃតឿនេះពិតជាពោរពេញទៅដោយប្រភពជីវជាតិនៃធម្មជាតិពិតៗ ហើយនៅក្នុងនោះក៏មានជាតិប៉ូតាស្យូមដែរ។ ដែលគេសង្កេតឃើញថាជាតិប៉ូតាស្យូមនេះ តែងតែមាននៅក្នុងឳសថដែលយើងគ្រប់គ្នាប្រើប្រាស់ផ្សព្វផ្សាយ នោះមានន័យជាតិនេះល្អសំរាប់សុខភាព។
សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ជា​ប្រភព​នៃ​កាល់ស្យូម និង​វីតាមីន A, C អាស៊ីត​ហ្វូឡិច ជាតិ​ដែក ប៊ែតា-ការ៉ូតែន ព្រមទាំង​ប៉ូតាស្យូម​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល។ ម្តាយ​អាច​ច្របាច់​យក​ទឹក​វា ឬ​ស្លរ​យក​មក​ទទួលទាន។

 

ផ្កាខាត់ណា
















សម្បូរ​វីតាមីន និង​ជាតិ​រ៉ែ​ ផ្កា​ខាត់ណា មាន​វីតាមីន C ដែល​មនុស្ស​ត្រូវការ យ៉ាងហោចណាស់​ក៏ ៧៧ ភាគរយ​ដែរ​។ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ នៃ​វីតាមីន K, Thiamin, Riboflavin ជាតិ​សរសៃ ផូស្វ័​រ វីតាមីន B6 វីតាមីន B9 ប្រូតេអ៊ីន ម៉ង់​ហ្គា​ណែ​ស ប៉ូ​តា​ស្យូម និង​ជីវជាតិ​បង្កើន​សុខភាព​ផ្សេងៗ​ទៀត​។
ទឹក​ផ្កាខាត់ណា១កែវ​មាន​ផ្ទុក​សារធាតុរ៉ែ​ច្រើនបំផុត​ដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និង​ជាតិ​ដែក ជាពិសេស​បន្លែ​នេះ​សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន K ដែល​ធាតុ​ទាំង២នេះ​ចាំបាច់​ជួយ​ឱ្យ​ឆ្អឹង​ទារក​រឹងមាំ ការពារ​ម្តាយ​ពី​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​អនាគត។

 

ទំពាំងបារាំង




















 
ទំពាំងបារាំង ជាបន្លែដែលផ្អែមស្រួយ រសជាតិឆ្ងាញ់ ចម្អិនអាហារបានឆ្ងាញ់ មានគុណប្រយោជន៍ផ្នែកអាហារ សម្បូរវីតាមីន A វីតាមីន C ផូស្វ័រ និងកាល់ស្យូមខ្ពស់។

វា​ផ្ទុក​នូវ​សារធាតុ​ជាច្រើន​រួម​មាន៖ កាល់ស្យូម ប៉ូតាស្យូម វីតាមីន A, C, E…ដែល​ចាំបាច់​បំផុត​ក្នុង​ការជួយ​ដល់​ការលូតលាស់​ឆ្អឹង និង​សន្លាក់​របស់​គភ៌។ មិន​តែប៉ុណ្ណោះ​វត្តមាន​អាស៊ីត​ហ្វូឡិច​ក្នុង​ទំពាំង​ជួយ​ដល់​ការលូតលាស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ផងដែរ។

 

ស្ពៃខ្មៅ




















ស្ពៃខ្មៅក៏ផ្ទុកនូវពពួកវីតាមីនមួយចំនួនក្នុងកម្រិតដ៏ច្រើនលើសលុបដូចជា វីតាមីន A វីតាមីន K វីតាមីន C និងសារជារិរ៉ែមួយ ចំនួនទៀតដូចជា ជាតិសង្ក័សី សេលេញ៉ូម កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែកជា ដើម។ សារជាតិដ៏សំខាន់ និងមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពទាំងអស់ដែលមានផ្ទុកនៅក្នុងស្ពៃខ្មៅនេះមានផលប្រយោជន៍ខ្ពស់ទៅលើជំងឺមួយចំនួនដូចជា ជំងឺ រលាកសន្លាក់ ជំងឺពុកឆ្អឹង។
សម្បូរ​ទៅដោយ​កាល់ស្យូម វីតាមីន C, K ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី ជួយ​ឱ្យ​សាច់ដុំ​រឹងមាំ កាត់បន្ថយ​ស្នាម​សង្វារ។ ច្រើន​ជាងនេះ ជាតិ​ស៊ីលីស្យូម​ក្នុង​ស្ពៃខ្មៅ​ក៏​ជួយ​ការពារ​ថ្លើម ហើយ​អាស៊ីត​ហ្វូឡិច​ជួយ​ការពារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​គភ៌។

 

ស្ពៃក្តោប




















ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ,ជាអ្នកសំអាតឈាម និង ជាអ្នកពង្រឹងដល់សុខ។ ស្ពៃក្តោប​ជា​ប្រភព​នៃ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​ទៅទៀត។ វា​សម្បូរ​វីតាមីន K សារធាតុចិញ្ចឹម​ដែល​ដើរតួ​សំខាន់​ក្នុង​ការជួយ​បង្កើត​កាល់ស្យូម​ក្នុង​ឆ្អឹង។
 

សាឡាត់








សាឡាត់​សម្បូរ​ទៅដោយ​កាល់ស្យូម​ជួយ​ដល់​ការលូតលាស់​របស់​គភ៌ និង​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។ កាល់ស្យូម​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គេចផុត​ពី​បញ្ហាឆ្អឹង​ទ្រុឌទ្រោម។ ហើយ​សាឡាត់​ក៏​សម្បូរ​វីតាមីន A, B និង​សារធាតុខនិជ​ជួយ​រក្សា​សុខភាព​រាងកាយ និង​បេះដូង។
 

ពពាយ
















ពពាយ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់បំផុត​ក្នុង​ការបង្កើត​ឆ្អឹង​របស់​គភ៌។ វា​មាន​ផ្ទុក​ប្រូទីត អាស៊ីត​គ្លុយតាមិច អាស៊ីត​អាមីណូ លីស៊ីន មេទីអូនីន គីស្ទីន…ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​សម្រាប់​ម្តាយ និង​ទារក។
សណ្តែកបណ្តុះ

សណ្តែកបណ្តុះ គឺជាបន្លែដែល មានកាឡូរីទាប និងមានវីតាមីន C ខ្ពស់។ អ្នកនឹងទទួលបាន អាហារដែល មានតម្លៃ ម្យ៉ាងនៅក្នុងអាហារ របស់អ្នក។ ក្នុង​សណ្តែកបណ្តុះ ១០០ក្រាម​មាន​ផ្ទុក​កាល់ស្យូម 38ក្រាម។ ហើយ​វា​ក៏​សម្បូរ​ទៅដោយ​ប្រូទីត គ្លុយស៊ីត ផូស្វ័រ វីតាមីន B2, PP, B6, C, E…កាត់បន្ថយ​ពី​ជំងឺ​ពុក​ឆ្អឹង​របស់​ម្តាយ ជួយ​បង្កើត​កោសិកា​ឆ្អឹង​របស់​ទារក៕












Related Posts:

0 comments:

Post a Comment